ថៃ ៖ ទោះបីជាមិនសូវបានជួបគ្នារឿយៗ ប៉ុន្តែតារាថៃលោក Mario Maurer បានថ្លែងប្រាប់អ្នកកាសែតថា ទំនាក់ទំនងរបស់ខ្លួននិងមិត្តស្រីនៅតែដូចដើមដដែល ពោលគឺគ្មានអ្វីផ្លាស់ប្តូរនោះឡើយ ។
តារាសម្តែងវ័យ ២៩ ឆ្នាំ លោក Mario Maurer បន្ថែមទៀតថា ថ្មីៗនេះលោកមិនសូវមានការងារនៅប្រទេសចិន ប៉ុន្មាននោះទេ ប៉ុន្តែការងារសិល្បៈនៅក្នុងប្រទេស នៅតែមមាញឹកដដែល ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ចំនែករឿងដែលនាង JunJera Junpitakchai ដែលជាមិត្តស្រីរបស់លោក ត្រៀមខ្លួនចូលសម្តែងក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដែរនោះ លោក Mario Maurer ចូលរួមត្រេកអរជាមួយនិងនាង ។ ទទ្ទឹមនឹងនេះផងដែរ តួប្រុសក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" រូបនេះសុំធ្វើការបដិសេធថា សង្សាររបស់លោកបានចូលសម្តែងព្រោះមានលោកជាខ្នងបង្អែក ។
គួរបញ្ជាក់ឲ្យដឹងថា ទោះបីជារវល់នឹងការងារយ៉ាងណាក៏ដោយចុះ ប៉ុន្តែ លោក Mario Maurer និងនាង JunJera នៅតែឆ្លៀតពេលវេលាដើម្បីរក្សាទំនាក់ទំនងស្នេហារបស់ពួកគេដដែល ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook