(សុខភាពផ្លូវភេទ)៖ មនុស្សកាន់តែច្រើន បានប្រឡូកនឹងជីវិតលើគ្រែមុន ពេលដែលមានការរៀប ចំអាពាហ៍ពិពាហ៍ជាផ្លូវការ។ ការសិក្សាបានបង្ហាញថា គូស្នេហ៍ទាំងសងខាងណា ដែលមិនធ្លាប់មានការរួមភេទ និងចាំដល់ពេលរៀបការ គឺនឹងទទួលបានសុភម្គល និងភាពស្រណុកសុខស្រួល នៃខាងផ្លូវភេទនេះ ជាងគូស្នេហ៍ណាដែលធ្លាប់ បានរួមភេទមុនពេលរៀបការ។
លើសពីនេះ គូស្នេហ៍ណាដែលពន្យារការរួមភេទរហូតដល់យប់ផ្សំដំណេក គឺមានទំនាក់ទំនងប្តីប្រពន្ធស្ថិតស្ថេរជាងអ្នកដែលរួមភេទមុនពេល រៀបការ និងជាការរៀបការដ៏មានសុភមង្គលជាងគូស្នេហ៍ណាបានរួមភេទមុនពេល រៀបការ។
ក្នុងការសិក្សានេះ គេបានស្ទង់មតិទៅលើគូស្នេហ៍ ដែលទើបតែរៀបការប្រមាណជា២.០៣៥នាក់ ។ ក្រោយមកគេរកឃើញថា៖ អ្នកដែលចាំរួមភេទរហូតដល់រៀបការ គឺអត្រានៃភាពស្រណុកសុខស្រួល នៃការរួមភេទមាន១៥ភាគរយ ខ្ពស់ជាងអ្នកដែលមានការរួមភេទមុនពេលរៀបការ, ទំនាក់ទំនងមានស្ថិរភាពជាង២២ភាគរយ, អត្រានៃការពេញចិត្តនឹងការទំនាក់ទំនង របស់ពួកគេ គឺខ្ពស់ជាង២០ភាគរយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី