ថៃ ៖ តារាសម្តែងថៃ លោក Nong Thana ធ្លាប់បានបញ្ជាក់ម្តងរួចហើយថា ទំនាក់ទំនងរបស់ខ្លួននិងមិត្តស្រីគឺនាង Vill Wannarot បានបែកបាក់គ្នាក៏ព្រោះតែអ្នកទាំងពីរមិនមានពេលវេលាគ្រប់គ្រាន់ឲ្យគ្នា មិនមែនមកពីជនទី ៣ នោះទេ ។
ដោយសារតែមូលហេតុនេះហើយ ទើបលោក Nong Thana បែកគ្នាជាមួយនិងនាង Vill Wannarot ក៏ពិតមែន ប៉ុន្តែនៅតែរក្សាទំនាក់ទំនងល្អក្នុងនាមជាមិត្តនឹងគ្នាដដែល ព្រោះពេលបែកគ្នាក៏មិនបានមានរឿងអីដែលប៉ះពាល់កត្តិយសគ្នានោះដែរ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា តួស្រីក្នុងរឿង "Take me home" និងតារាសម្តែងវ័យ ៣១ ឆ្នាំ បានទាក់ទងគ្នាអស់រយៈពេលជាង ៣ ឆ្នាំ តែចុងបញ្ចប់ក៏ចែកផ្លូវគ្នា ព្រោះភាពមមាញឹករៀងៗខ្លួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar