(អាមេរិក)៖ Selena Gomez ត្រូវបានទស្សនិកជនចាប់អារម្មណ៍ថា នាងកំពុងផ្ញើសារ ណែនាំអតីតគូស្នេហ៍ Justin Bieber ឲ្យបញ្ឈប់ការបង្ហោះរូបភាពមិត្តស្រី Sofia Richie ប្រសិនបើមិនអាចទទួលយកការរិះគន់បាន។
តារាចម្រៀង ស្រីហូលីវូតវ័យ២៤ឆ្នាំរូបនេះ បានចូលផ្តល់មតិណែនាំ លើរូបថត Justin ជាមួយគូស្នេហ៍ថ្មី ដែលគេទើបបានបង្ហោះ មួយរយៈចុងក្រោយនេះ ដោយជម្រុញអតីតគូស្នេហ៍ កុំឲ្យជះកំហឹងដាក់មហាជន នៅពេលរងការរិះគន់។ Justin Bieber ធ្លាប់និយាយចង់ព្រលះ ជាមួយសារព័ត៌មាន ក្រោយពីមានការចុះផ្សាយ ជាច្រើនលើកច្រើនសារ ពីសកម្មភាពរបស់គេ ជាមួយនាង Sofia Richie ដែលជាគូស្នេហ៍ថ្មីហើយពេលនេះ Selena ក៏ចូលមក Comment ថា "Don't be mad at your fans. They love you." ដែលមានន័យថា កុំខឹងអ្នកគាំទ្រ អ្នកទាំងនោះស្រឡាញ់អ្នកទេ។
តារាចម្រៀង Justin Bieber ត្រូវបានគេមើលឃើញថា មួយរយៈចុងក្រោយនេះតែងមានការប្រទាំងប្រទើស ជាមួយអ្នកគាំទ្រ និងប្រើសារពាក្យសម្តីមិនសមរម្យខ្លាំង ដល់ពួកគេទើបអតីតគូស្នេហ៍ ចេញមុខមកណែនាំក្នុង Instagram របស់គេបែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង