១. ស្ត្រីយល់ថា ការរួមភេទមិនសំខាន់ណាស់ណាទេ ៖ ស្ដ្រីក៏ពេញចិត្ដ ចំពោះជីវិតផ្លូវភេទល្អប្រសើរដូចបុរសដែរ ប៉ុន្ដែនាងមិនចាត់ទុកការរួមភេទ ជារឿងសំខាន់ជាងគេបង្អស់នៃរឿងសំខាន់ផ្សេងៗ ក្នុងឆាកជីវិតរបស់នាងឡើយ។
២. ស្ដ្រីដល់ចំណុចកំពូលតិចជាតិបុរស៖ ពិតប្រាកដណាស់ បុរសឆាប់មានសន្ទុះផ្លូវចិត្ដ មានប្រតិកម្មខ្ពស់ជាង ក្នុងភាពស្រើបស្រាល និងងាយស្រួលក្នុងការឈានដល់ចំណុចកំពូល ប៉ុន្ដែវាមិនមែនមានន័យថា ស្ដ្រីមានតម្រេកផ្លូវភេទតិចនោះទេ។ វាគ្រាន់តែថា បុរស និងស្ដ្រីមានប្រតិកម្ម និងបង្ហាញពីអារម្មណ៍ផ្លូវភេទខុសប្លែកពីគ្នា។ ក្រៅពីសេចក្ដីស្រើបស្រាលផ្លូវកាយ ស្ដ្រីត្រូវការសេចក្ដីស្រលាញ់ពីដៃគូបុរស។
៣. ស្ដ្រីចង់ឲ្យបុរសៗលិឍត្រង់ទ្វារមាសរបស់ខ្លួន ៖ ស្ដ្រីប្រមាណ ៧៥% បានទទួលការភ្ញោចទ្វារមាសពីភាគីបុរស ដោយការប្រើអណ្ដាតលិតត្រដុស ប៉ុន្ដែយោងតាមការសិក្សាស្រាវជ្រាវអាមេរិកមួយបានឱ្យដឹងថា ស្ដ្រីចំនួន ៤៥% មានអារម្មណ៍មិនស្រួលចិត្ដ ក្នុងការទទួលការរលិតត្រដុសទ្វារមាសដោយភាគីរបស់នោះទេ មូលហេតុនេះដោយសារនាងមានការអៀនខ្មាស ឬនាងមិនមានអារម្មណ៍ស្រើបស្រាល ចំពោះការភ្ញោចបែបនេះ។
៤. ស្ដ្រីមិនសូវចូលចិត្តការសម្រេចកាមដោយដៃ៖ វាពិបាកក្នុងការនិយាយឱ្យជាក់ប្រាកដថា តើស្ដ្រីប៉ុន្មាននាក់បានសម្រេចកាមដោយប្រើដៃ ទោះបីជាស្ថិតនៅក្នុងសម័យបច្ចុប្បន្ននេះក៏ដោយ ការសម្រេចកាមដោយប្រើដៃរបស់ស្ដ្រី នៅតែជាប្រធានបទលាក់កំបាំងនៅឡើយ។ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយឱ្យដឹងថា ស្ដ្រីប្រមាណ ៦០% សម្រេចកាមដោយប្រើដៃ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង