CamNews

ព័ត៌មានអន្តរជាតិ 

BREAKING NEWS: ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតហើយ

(បាងកក)៖ យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations សារព័ត៌មាន BBC និងសារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបានពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានឲ្យដឹង​ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះ ហើយ​ព័ត៌មាននៃការសោយទិវង្គតជាផ្លូវការនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពាក្យចចាមអារ៉ាមថា មហាក្សត្រដែលបានសោយរាជ្យយូរជាងគេលើលោកនេះ បានទទួលមរណភាព និងបានបង្កភាពរង្គោះរង្គើយ៉ាងខ្លាំងក្នុងសង្គមថៃ។

សូមជំរាបថា បើតាមរបាយការណ៍ពីការិយាល័យរាជវាំង បានឲ្យដឹងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ថា ព្រះអង្គ Bhumibol Adulyadej ដែលមានព្រះជន្ម ៨៨ព្រះវស្សា កំពុងស្ថិតស្ថានភាពគ្មានលំនឹងនៅឡើយ ដោយសម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ, ជីបចររបស់ព្រះអង្គ ដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង។ ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ៕

-សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា ចំពោះការសោយទិវង្គត

-BREAKING NEWS: នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រារបស់ព្រះអង្គ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត

-BREAKING NEWS: លោក ប្រាយុទ្ធ ចាន់អូចា ចេញសេចក្តីប្រកាសឲ្យមានការកាន់ទុក្ខរយៈពេល ១ឆ្នាំ នៅទូទាំងប្រទេស

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: thai