ព័ត៌មានអន្តរជាតិ ៖ ច្រើនដល់ទៅ ១៨ នាក់ នៃជនស៊ីវិល ត្រូវបានសម្លាប់ ខណៈ ៤៧ នាក់ផ្សេងទៀត រងរបួសធ្ងន់ និង ស្រាល នៅពេលដែល យន្តហោះចម្បាំង ដឹកនាំដោយ កង កម្លាំងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ បើកការវាយប្រហារទៅលើ តំបន់ស្នាក់នៅមួយកន្លែង នៅទីក្រុងកំពង់ផែ ក្រុង Aden ភាគ ខាងត្បូងប្រទេស យេម៉េនអំឡុងថ្ងៃច័ន្ទដើមសប្តាហ៍នេះនេះបើយោងតាមសម្តីមន្រ្តីផ្លូវការគូសបញ្ជាក់ អោយដឹងថា ដល់សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។
មន្រ្តីផ្លូវការក្នុងស្រុក មកពីទីក្រុង Aden ស្រាយបំភ្លឹ ដោយសុំមិនបញ្ជេញឈ្មោះ អោយដឹងថា ៖ គ្រាប់ ម៉ីស៊ីលជាច្រើនគ្រាប់ ដែលបានបាញ់ចេញពីយន្តហោះចម្បាំង ដឹកនាំដោយ កងកម្លាំងប្រទេសអារ៉ាប់ នោះ បានវាយប្រហារទៅលើ ទីប្រជុំជន រស់នៅមួយកន្លែង ក្នុងសង្កាត់ Crater ក្រុង Aden ទាំងខុស ឆ្គង បានបណ្តាលអោយក្រុមមនុស្សជាពលរដ្ឋស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ខណៈ ផ្ទះរាប់ខ្នងរង នូវការបំផ្លិចបំផ្លាញ ។
ប្រភពពីរដ្ឋាភិបាល សរបញ្ជាក់អោយដឹងថា ៖ យោងតាមរបាយការណ៍ ដំបូង ការវាយ ប្រហារតាមអា កាសដឹកនាំដោយ ប្រទេស អារ៉ាប់ បានសម្លាប់ហោចណាស់ ជនស៊ីវិល ១៨ នាក់ ក្នុងនោះ ៤៧ នាក់ ផ្សេងទៀត រងរបួស មានតាំងពីកុមារតូចៗ និងស្រ្តីជាដើម ។ សម្តីសាក្សីរស់ ពីពលរដ្ឋក្នុង ស្រុក បំភ្លឺ អោយដឹងថា ៖ មានករណីបំផ្ទុះយ៉ាងសម្បើមនៅក្នុងតំបន់ទីប្រជុំជន រហូតបាន បណ្តាល អោយមាន ការបាក់រលំសំណង់អាគារ ជាច្រើន ខណៈមានវត្តមានមនុស្សជាច្រើនរស់នៅក្នុងអាគារទាំងនោះ ។
មេបញ្ជាការជាន់ខ្ពស់ មកពីកម្លាំងស្មោះស្ម័គ្រ ចំពោះ ប្រធានាធិបតី ប្រទេស យេម៉េន Abd-Rabbu Mansour Hadi អោយដឹងថា ជាក់ស្តែង កងកម្លាំង វាយ ប្រហារ តាមអាកាសដឹកមុខ ដោយ ប្រទេស អារ៉ាប់នោះ មានគោលបំណងវាយប្រហារទៅលើ រថយន្តពាសដែក នៅឯស្ថានីយ៍ក្រុមឧទ្ទាម Houthi ក្នុងសង្កាត់ Crater ក៏ប៉ុន្តែ ជាអកុសល ការវាយឆ្មក់លើកនេះ ត្រូវបាន ធ្វើឡើងដោយវាយប្រហារខុស គោលដៅ និងចំទៅលើសំណង់អាគាររស់នៅ របស់ប្រជាជន ទៅវិញ ដែលបានបណ្តាលអោយមាន ការខូចខាតខ្លាំង និងស្លាប់បាត់បង់ជីវិតច្រើន នៅក្នុងតំបន់ ។
សារព័ត៌មានផ្លូវការ Saba របស់ប្រទេស យេម៉េន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម Shiite Houthi នោះបានធ្វើសេចក្តីប្រកាស ថ្ងៃច័ន្ទនេះអោយដឹងថា ជារួម ជនជាតិ យេម៉េន ដល់ទៅ ៣៥១២នាក់ត្រូវ សម្លាប់ ក្នុង ៤៩២ នាក់ ជាកុមារ ដោយការវាយប្រហារ តាមអាកាសចាប់តាំងពីយុទ្ធនាការលើកដំបូង ពីថ្ងៃទី ២៦ មីនា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ