ព័ត៌មានកីឡា៖ ស្មានមិនដល់ឡើយថា សង្គ្រាមពាក្យសម្ដីរវាងកីឡាករ កីឡាការិនី ជើងខ្លាំងទាំងសងខាង Floyd Mayweather នឹង Ronda Rousey នៅបន្ដដង្ហើមរហូតមកទល់ពេលនេះ ខណៈពាក្យសម្ដីចុងក្រោយរបស់ Floyd បាន អះអាងខ្លួនឯងដ៏អស្ចារ្យប្រាប់ទៅ Ronda Rousey ថាបើសិនជាមានសមត្ថភាព អាចរកចំណូល បានដល់ទៅ ៣០០ លានផោន ត្រឹមតែមួយយប់ ដូចជាគេ ចាំមកស្គាល់ និងហៅឈ្មោះ Floyd ។
យោងតាមគេហទំព័រ nextshark បានចុះផ្សាយឲ្យដឹងថា កីឡាការិនី Ronda Rousey បានឆ្លើយតបទៅ កាន់ Floyd វិញនូវពាក្យសម្ដីផ្ទាល់ថា កីឡាការិនីពិតជាអាច រកលុយបានច្រើនជាង Floyd ទៅទៀត ហើយពាក្យសម្ដីដែល Floyd និយាយ និងសរសេរតបមកនោះ គួរតែរៀប រៀបចំឡើងវិញទៅ ចាំផ្ញើរមកឲ្យ កញ្ញាម្ដងទៀត។
ដកស្រង់ពាក្យសម្ដីរបស់ Ronda Rousey បានថ្លែងថា " Floyd បាននិយាយថា ដល់ពេលដែល ខ្ញុំអាចរកចំណូលបាន ៣០០ លានដុល្លារកត្រឹមរយៈពេល ១យប់ចាំហៅគេ ។ ជាការពិតណាស់ខ្ញុំបានគណនារួចរាល់អស់ហើយ ហើយទិន្ន័យក៏បានបង្ហាញហើយដែរថា ខ្ញុំគឺជាកីឡាការិនី UFC (បោកចំប៉ាប់) ដែលអាចរកបានចំណូលខ្ពស់ជាងគេទាំងអស់ ហើយខ្ញុំគឺជាស្រីទៀតផង។ ខ្ញុំគិតថា ខ្ញុំអាចរកចំណូលបាន ច្រើនជាង Floyd ២ ទៅ៣ដង ក្នុងវិនាទីនីមួយៗដែលFloyd អាចរកបាន។ ដូច្នេះពេលក្រោយ មុននឹងផ្ញើរសារ និយាយពាក្យបែបនេាះ គួរតែរៀន ឡើងវិញសិនទៅ ចាំផ្ញើរមកឲ្យខ្ញុំ " ។
សង្គ្រាមដ៏ក្ដៅគគុកនេះ បានបង្កឡើងចាប់តាំងពី អ្នកទាំងពីរ បានឈរឈ្មោះបោះឆ្នោតជ្រើសរើស ម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ខណៈដែល Floyd អះអាងថា កីឡាករមិនដែលស្គាល់ Ronda Rousey គឺ ជានរណានោះទេ ក្រោយមក ដោយហេតុចៃដន្យ Ronda Rousey ក៏បានជាប់ជាម្ចាស់ពានរង្វាន់ ប្រចាំឆ្នាំ ហើយ កញ្ញាក៏បាន ឆ្លើយតបទៅវិញ ដោយបន្ថែមនៅពាក្យចំអកឡកឡើយថា កញ្ញាគឺជាកីឡាការិនី ម្នាក់ ដែលអាចឈ្នះ ពានរង្វាន់ប្រចាំឆ្នាំ តើFloyd មានអរម្មណ៍យ៉ាងណាទៅ ប្រសិនជាអ្នកទទួលបានជ័យជំនះ នេះ គឺជាមនុស្សស្រី? ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ nextshark