មនុស្សយន្តត្រូវបានគេទស្សន៍ទាយថា នឹងធ្វើឲ្យមនុស្សបាត់បង់ការងារជាច្រើននៅពេលអនាគត ព្រោះតែពួកវាមានភាពវ័យឆ្លាត និងធ្វើការរហ័ស ដែលមិនតិចជាងលាននាក់ទេ ត្រូវគ្មានការងារធ្វើ។ទោះបីជាយ៉ាងណាក៏ដោយ វាពុំមែនជាករណីក្នុងឧស្សាហកម្មសំណង់ទេ។
ជាការពិតណាស់ ដោយសារតែការងារពលកម្មមានកំណើនច្រើនឡើង វិស័យនេះពិតជាស័ក្តសមសម្រាប់គ្រឿងម៉ាស៊ីនធ្វើការ។ ការងារផ្នែកសំណង់ប្រមាណជាង ២០ម៉ីនកន្លែង មិនមានមនុស្សធ្វើទេ នៅក្នុងសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍ ដែលចេញដោយ McKinsey & Company កាលពីដើមឆ្នាំនេះ បានឲ្យដឹងថា៩៨ % នៃគម្រោងសំណង់ធំៗ ត្រូវបានបញ្ចប់ដោយលើសថវិការដែលបានកំណត់ ព្រោះតែឧស្សាហកម្មពុំបានប្រើបច្ចេកវិទ្យាឲ្យបានជឿនលឿន។
មនុស្សយន្តទាំងនោះ ត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ការងារឆាប់រហ័ស និងមានប្រសិទ្ធភាព ជាងកម្លាំងពលកម្មមនុស្ស។ វាជាការពិតថា ដែលថាមនុស្សយន្តទាំងនោះនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ ប៉ុន្តែវាក៏អាចផ្តល់ការងារថ្មីមួយទៀតឲ្យមនុស្សផងដែរ ដូចជាការជួសជុលគ្រឿងយន្តទាំងនោះ៕
ប្រភព៖ Business Insider
ប្រែសម្រួល៖ High