អតីតកីឡាករ និងគ្រូបង្វឹករបស់ Real លោក Jorge Valdano បានបញ្ចេញវោហាស័ព្ទសង្គ្រាម នៅ
មុនការប្រកួត El Clasico កើតឡើង ដោយប្រកាសថា យុគសម័យរបស់ Barcelona បានបញ្ចប់
ហើយពេលនេះ គឺជាយុគសម័យរបស់ Real Madrid ។
Valdano ឱ្យតម្លៃខ្ពសើទៅលើ Real មុន “មហាសង្គ្រាម” El Clasico
Barcelona គឺជាក្លឹបមួយដែលឈរលំដាប់លេខមួយរបស់អេស្ប៉ាញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ
ដោយដណ្ដើមបានពានរង្វាន់ជើងឯក La Liga ចំនួន ៤ ក្នុងចំណោម ៥រដូវកាលចុងក្រោយនេះ។
ប៉ុន្ដែ នៅក្នុងរដូវកាលឆ្នាំនេះ ក្រុមបាល់ទាត់ Barcelona កំពុងតែមានសញ្ញា “ឈរនៅមួយកន្លែង”
នៅពេលបណ្ដោយខ្លួន ឱ្យធ្លាក់មកលំដាប់លេខ ៣ ក្នុងតារាងចំណាត់ថ្នាក់ ដោយមានគំលាត
៤ពិន្ទុ ធៀបនឹងក្រុមកំពូលតារាង គឺ Real Madrid ។
នៅមុន “មហាសង្គ្រាម” El Clasico រវាង Barcelona និង Real Madrid លើវាលស្មៅ Bernabeu
នាយប់ ថ្ងៃអាទិត្យសប្ដាហ៍នេះ អតីតកីឡាករ និងគ្រូបង្វឹករបស់ Real លោក Jorge Valdano បាន
ប្រកាសជាសាធារណៈ នូវពាក្យពេចន៍ ប្រៀបដូចជាយកអំបិលទៅលាបនឹងរបួសរបស់ Bacelona
ក៏ដូចជាអ្នកគាំទ្រក្រុមនេះ ដោយយល់ថា យុគសម័យរបស់ Barca បានបញ្ចប់។
លោក Valdano ថ្លែងថា ៖ “ការប្រកួតនេះ នឹងជួយឱ្យក្រុម Real វិលត្រឡប់មកវិញ ក្រោយពីត្រូវ
ស្ថិតក្រោមស្រមោលរបស់ Barca មួយរយៈពេលវែង។ Real កំពុងតែមានកម្លាំងខ្លាំងឡើងៗ
ចំណែក Barca កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃយុគសម័យរបស់ពួកគេ។ ការប្រកួត
ដ៏ធំ នាពេលខាងមុខនេះ នឹងជាឱកាសល្អ ដើម្បីឱ្យ Real បញ្ជាក់ថា ខ្លួន ខ្លាំងជាង Barca ហើយ
ស័ក្ដិសមនឹងក្លាយជាបេក្ខភាពកំពូល សម្រាប់ពានរង្វាន់នារដូវកាលនេះ”។
បុរសវ័យ ៥៨ឆ្នាំរូបនេះ ក៏បានទទួលស្គាល់ថា ភារកិច្ចបច្ចុប្បន្នរបស់ Gerardo Martino គឺមានការ
លំបាក ព្រោះថា រចនាសម្ព័ន្ធកីឡាកររបស់ Barca នៅពេលនេះ មិនមានសមត្ថភាពខ្លាំងដូចប៉ុន្មាន
ឆ្នាំមុន ក្នុងនោះ កាលពីឆ្នាំ ២០១០ កំពូលតារាឆ្នើមបំផុត ក្នុងពិភពលោក សុទ្ធតែបានទៅលើ
Barca ៖ Lionel Messi, Xavi និង Andres Iniesta ។
តើ Real ឬ Barca ជាអ្នកឈ្នះក្នុង "មហាសង្គ្រាម" El Clasico នៅចុងសប្ដាហ៍នេះ?
ទន្ទឹមនឹងនេះ Valdano ក៏បានវាយតម្លៃមិនខ្ពស់ប៉ុន្មាន ទៅលើកំពូលថ្វីជើង Neymar របស់ Barca
ដោយសារ នៅក្នុងដំណាក់កាលនេះ Neymar កំពុងជួបការលំបាក ក្នុងក្រុម ៖ “គេនៅក្មេង និង
ត្រូវឡោមព័ន្ធដោយបញ្ហា នៅខាងក្រៅវាលស្មៅ។ ក្រៅពីនេះ Neymar ក៏នៅមានបញ្ហាចម្បងមួយ
ទៀត គឺមានទំនាក់ទំនងមិនល្អប៉ុន្មាន ជាមួយ Messi"៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Goal/Diez