Barca ដូចជាមានសំណាងបន្ដិច ដែលបានឆ្លងផុតក្រុមម្ចាស់ផ្ទះ Espanyol នៅក្នុងការប្រកួត
derby នៅតំបន់ Catalan ដ៏លំបាកនេះ ដូច្នេះ Barca រកបន្ថែមបាន ៣ពិន្ទុ ដើម្បីបន្ដចិញ្ចឹមចិត្ត
ទៅរកតំណែងជើងឯក La Liga នៃរដូវកាលនេះ។
Messi គឺជាអ្នករកបាន ១គ្រាប់គត់ សម្រាប់ Barca (Espanyol ចាញ់ Barcelona 0-1)
ដូចទៅនឹងការព្យាករណ៍របស់ក្រុមអ្នកជំនាញ ដែលថា Barca នឹងឈ្នះ Espanyol ក្នុងការប្រកួត
derby កាលពីយប់មិញនេះ ប៉ុន្ដែ Barca ក៏ត្រូវហត់ខ្លាំង នៅពេលត្រូវ Espanyol វាលលុកជា
ច្រើនលើក។
នៅក្នុងការប្រកួតលើកនេះ Neymar ត្រូវគេមើលឃើញថា មិនមានកម្លាំងដូចលើកមុន ជាក់
ស្ដែង កីឡាកររូបនេះ បានធ្វើឱ្យបាត់បង់ឱកាសល្អ ដល់ទៅ ៣លើក ក្នុងការស៊ុតបញ្ចូលទី។
ថ្វីបើមិនអាចរកបាន ១គ្រាប់ ជូន Barca បន្ទាប់ពីបាត់បង់ឱកាសជាច្រើន ប៉ុន្ដែ វត្តមានរបស់
Neymar ក៏បានជួយឱ្យ Barca មានឥទ្ធិពល។ Neymar នៅនាទី ៧៧ ក្នុងការប្រឹងប្រែងដើម្បី
ស៊ុតបញ្ចូលទី ប៉ុន្ដែ ត្រូវ J.Lopez របស់ Espanyol រារាំង ហើយបាល់ក៏ហោះទៅប៉ះដៃ។ អាជ្ញា
កណ្ដាលអនុញ្ញាតឱ្យ Barca ទាត់បាល់ពិន័យ។ Messi ក៏បានអនុវត្តបញ្ជានេះ និងជួយឱ្យ Barca
នាំមុខ ១-០។
Costa របស់ Atletico ប្រើក្បាច់ពិសេស ក្នុងការប្រកួតជាមួយ Athletic Bilbao (វីដេអូ ៖ Atletico
ឈ្នះAthletic Bilbao ២-១)
នាទី ៨៣ អ្នកចាំទី Casilla របស់ Espanyol ត្រូវចាកចេញពីការប្រកួត បន្ទាប់ពីទទួលកាតក្រហម
ដោយសារប្រើដៃស្កាត់បាល់ នៅខាងក្រៅតំបន់ហាមឃាត់ ហើយលទ្ធផលចុងក្រោយ Barca
ឈ្នះ ១-០ រកបាន ៣ពិន្ទុ និងបានទៅប្រកួតបន្ដ សម្រាប់តំណែងជើងឯក។
ដោយឡែក ប៉ុន្មានម៉ោងនៅវេលាទាបភ្លឺ បន្ទាប់ពី Barca បានយកឈ្នះក្នុងការប្រកួតជាមួយ
Espanyol នៅជុំទី ៣១ La Liga ក្រុមបាល់ទាត់ទាំងពីរ របស់ក្រុង Madrid គឺ Real និង Atletico ក៏
សុទ្ធតែបានផ្ដួលគូប្រជែងរបស់ខ្លួន ដើម្បីបន្ដទៅដណ្ដើមពានរង្វាន់ជើងឯក La Liga ក្នុងនោះ
Real យកឈ្នះលើ Vallecano ៥-០ ដោយថ្វីជើងរបស់ Ronaldo (15'), Bale (68', 70'), Cavaja
(55') និង Morata (78') ។ ចំណែក Atletico ក៏បានផ្ដួល Athletic Bilbao ក្នុងលទ្ធផល ២-១ ។
Bale រកបាន ២គ្រាប់ ជូន Real (វីដេអូ)
នៅក្នុងតារាងចំណាត់ថ្នាក់ បន្ទាប់ពីបានប្រកួតកាលពីវេលាទាបភ្លឺ Atletico នៅតែស្ថិតនៅកំពូល
តារាង ឯ Barca រក្សាលំដាប់លេខ ២ និង Real គ្រប់គ្រងលេខ ៣ ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Goal/Youtube