CamNews

រថយន្ត 

ហ៊ានទិញអត់ Lamborghini Aventador មួយគ្រឿង តម្លៃត្រឹមតែ ១០០,០០០ដុល្លារ ?

យានយន្ដ៖ កំពូលរថយន្ដដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ម៉ូដែល Lamborghini Aventador មួយគ្រឿង​ត្រូវបានម្ចាស់របស់ខ្លួន ប្រកាសដាក់លក់ក្នុងតម្លៃទាបស្ទើតែ ៣៥%នៃតម្លៃដើម ដោយឡែកតាមការបង្ហាញ​ពីតម្លៃរបស់រថយន្ដថ្មី គឺមិនក្រោម ៣៥០០០០ ដុល្លារនោះទេ។ 

ម៉ូដែល Lamborghini Aventador គឺជារថយន្ដម៉ូត របស់ក្រុមហ៊ុនផលិតរថយន្ដ Lamborghini ប្រទេស​អ៊ីតាលី ហើយរាល់គម្រោងទីផ្សាររថយន្ដផលិតផលក្រុមហ៊ុននេះ គឺមានតម្លៃមិនទាបនោះទេ តួយ៉ាង​​ដូចជា​​ម៉ូដែល មួយនេះជាដើម ដែលមានតម្លៃថ្មីគឺដល់ទៅ ៤០០០០០ ដុល្លារ តែបែជាមកលក់នៅត្រឹមតែ ១០០០០០ ដុល្លារទៅវិញ។ ជាក់ច្បាស់ណាស់ថា ម៉ូដែល Lamborghini Aventador ដែលបានបង្ហាញជាមួយនឹងតម្លៃទាប ដោយមិននឹកស្មានដល់នេះ គឺដោយសាមានលក្ខណៈខូចខាតច្រើន រូបរាងទាំងមូលស្ទើរតែលែងស្គាល់ជាប្រភេទរថយន្ដអ្វីទៅហើយ ចំណែកប្រព័ន្ធការពារ និងបរិក្ខាទំនើប បំពាក់ទាំងក្នុងទាំងក្រៅ ក៏មានសភាពទ្រុឌទ្រោមទៅហើយដែរ ។ តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ទីផ្សារ​​ Aventador ដ៏ចាស់ជោរាគ្រឿងនេះ ក៏ត្រូវបាន អ្នកជំនួញជនជាតិអារ៉ាប់ម្នាក់ទិញយក ទៅហើយដែរជាមួយតម្លៃ ១០០០០០ ដុល្លារ ដោយផ្អែកលើទស្សនៈរបស់គាត់ថា គាត់នឹងកែប្រែច្នៃឡើងស៊េរី ឲ្យកាន់ទំនើប នឹងថ្មីដូចគំរូរដើម។ 

ប្រភពគេហទំព័រ carscoops បានឲ្យដឹងថា​ សមាសភាពរបស់រថយន្ដប្រើកម្លាំង ដល់ទៅ១២ ម៉ាស៊ីន ខ្នាតរង្វាស់ ៦.៥ liter នឹងបង្កើតថាមពល ៧០០ សេះ ដែលអាចរត់បានល្បឿនមធ្យមគឺ ១០០ គ.ម/ម៉ ហើយល្បឿនលឿនបំផុតគឺ ៣៥០ គ.ម/ម៉។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Vehicle News Car Lamborghini Aventador