CamNews

ព័ត៌មានអន្តរជាតិ 

អាគារភ្លោះ ៤៧ជាន់ ភ្លេចដាក់ជណ្ដើរយោង

នៅពេលដែលអាគារភ្លោះមួយគូដែលមានកំពស់ ៤៧ជាន់ នៅអេស្ប៉ាញ ជិតនឹងរួចរាល់ជាស្ថាពរ
ទើបក្រុមអ្នកសាងសង់ភ្ញាក់ខ្លួនដឹងថា ពួកគេភ្លេចរចនាកន្លែងសម្រាប់បំពាក់ជណ្ដើរយោង ចាប់ពី
ជាន់ទី ២១ ដល់ជាន់ខ្ពស់បំផុតរបស់អាគារ។


គេហទំព័រ NY Daily News បានរាយការណ៍ថា អាគារភ្លោះមួយគូ ឈ្មោះ Intempo ដែលមានកំពស់
២០០ម៉ែត្រ ស្ថិតនៅលើឆ្នេរសមុទ្រ Benidorm នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជានិមិត្តរូបនៃភាព
រីកចម្រើនរបស់ទីក្រុង និងប្រទេសអេស្ប៉ាញ ហើយវានឹងកាន់តែមានគេស្គាល់ច្រើនដោយសារតែ
ស្ថិតនៅលើឆ្នេរសមុទ្រ Benidorm ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវ
ទេសចរណ៍អឺរ៉ុបជាច្រើន មកលំហែកាយ នារដូវក្ដៅ។


ប្រភពព័ត៌មាន បានឱ្យដឹងថា ដំបូងឡើយក្រុមវិស្វករ បានគូរប្លង់សម្រាប់អាគារ  Intempo នេះ
កំពស់ត្រឹមតែ ២០ជាន់ប៉ុណ្ណោះ ប៉ុន្ដែក្រោយមក ដោយសារភាពលោភលន់ អ្នកសាងសង់ក៏បាន
ធ្វើឡើងដល់ទៅ ៤៧ជាន់។ ក៏ប៉ុន្ដែ ប្រព័ន្ធជណ្ដើរយោងត្រូវបានគេរចនា និងបំពាក់ត្រឹមជាន់ទី
២០ប៉ុណ្ណោះ ចំណែក ២៧ជាន់នៅផ្នែកខាងលើ គឺមានតែជណ្ដើរថ្មើរជើងប៉ុណ្ណោះ។

ចាប់ពីជាន់ទី ២១ រហូតដល់ជាន់លើបំផុតរបស់អាគារនេះ ពុំមានកន្លែងទំនេរដើម្បីអាចឱ្យគេបំពាក់
ជណ្ដើរយោងបានទៀតទេ ប្រការនេះ នាំឱ្យក្រុមស្ថាបត្យករ នាំគ្នាស្នើឱ្យមានការរចនាគូរប្លង់ឡើង
វិញ។

បច្ចុប្បន្ន អាគារ Intempo ត្រូវបានគេសាងសង់រួចរាល់ដល់ទៅ ៩៤% ។ តាមគម្រោង វានឹងត្រូវ
បើកទ្វារក្នុងឆ្នាំ ២០០៩ ប៉ុន្ដែ កាលបរិច្ឆេទនៃការសម្ពោធដំណើរការ ត្រូវបានពន្យាពេលជាបន្ដ
បន្ទាប់ ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ យោងតាមទំព័រ Daily Mail ក្រុមបុគ្គលិក និងកម្មករ
ធ្វើការនៅទីនេះ ធ្លាប់ត្រូវបានក្រុមហ៊ុនម៉ៅការ ជំពាក់ប្រាក់ខែចំនួន ៤ខែ ក្នុងឆ្នាំ ២០១០ ៕


ដោយ ៖ តារា
ប្រភព ៖ nydailynews


Tags: Builders forgot elevator Skyscraper Benidorm Intempo Spain