ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត Alibaba បានបំបែកកំណត់ត្រាលក់ ជាប្រវត្តិសាស្រ្តរបស់ខ្លួន នាទិវា Single Day នៅក្នុងប្រទេសចិន ដែលជា ទិវាទិញទំនិញអនឡាញ ធំបំផុតប្រចាំឆ្នាំ របស់ពិភពលោក ។
គិតត្រឹម ២៤ ម៉ោង នៃទិវា Single Day Alibaba រកប្រាក់ ចំណូលតាមរយៈ ការលក់ចេញរបស់ខ្លួនបានដល់ទៅ ១៤,៣ ពាន់លានដុល្លាសហរដ្ឋអាំមេរិក កើនឡើង ៦០ ភាគរយ បើ ធៀបទៅនឹងរយៈ ពេលដូចគ្នា ឆ្នាំ ២០១៤ កន្លងទៅនេះ។ ជាការប្រៀបធៀប រយៈពេលដូចគ្នា នៃទិវា ទិញទំនិញ អន ឡាញធំបំផុតប្រចាំឆ្នាំរបស់ពិភពលោក នៅឯសហរដ្ឋអាមេរិក ក្រុមហ៊ុនអនឡាញ Cyber Monday រកប្រាក់ចំណូលបានត្រឹមតែ ១,៣៥ពាន់លានដុល្លារតែប៉ុណ្ណោះ ។
គួរបញ្ជាក់ ថា Single Day រី Double Eleven គឺជាទិវាទិញទំនិញអនឡាញធំបំផុតប្រចាំឆ្នាំ របស់ពិ ភពលោក ដែលតែងតែធ្វើ ឡើងនៅថ្ងៃទី ១១ ខែ ១១ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យ អប អរសាទរអ្នក នៅលីវ ខណៈបុណ្យនេះផ្ទាល់ ទទួលបានការពេញនិយមជាខ្លាំង នៅក្នុងប្រទេសចិន តួយ៉ាង សហ គ្រាសកំសាន្តមួយចំនួន បានរៀបចំកម្មវិធីពិសេស សម្រាប់អ្នកនៅលីវ ដោយសង្ឃឹម និងជឿជាក់ ថាពួក គេនឹងរកបានដៃគូ នៅថ្ងៃ Single Day ៕
- អាន ៖ "Single Day" Alibaba របស់មហាសេដ្ឋីចិន Jack Ma រកប្រាក់បាន ១ ពាន់លានដុល្លារ ត្រឹមតែ ៨ នាទី
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី