CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋ បញ្ជា អោយបិទសាលារៀន ព្រោះ អ័ព្ទមានជាតិពុល ឥទ្ធិពលអាក្រក់ ពីផ្សែង ដីកោះ ស៊ូមាត្រា

ព័ត៌មានអន្តរជាតិ ៖ ទទួលរងនូវឥទ្ធិពលអាក្រក់ ផ្សែងភ្លើងឆេះព្រៃ ពីប្រទេស ឥណ្ឌូនេស៊ីនោះ នាំ មកនូវការចុះអ័ព្ទជាខ្លាំង នៅក្នុងរដ្ឋធានី ប្រទេសម៉ាឡេស៊ី ក៏ដូចជា បណ្តាតំបន់មួយចំនួនផ្សេងៗ​ ទៀត នៅថ្ងៃអាទិត្យនេះ ដែលជាហេតុធ្វើអោយគុណភាពខ្យល់មានបញ្ហាប្រឈមនោះ ឈានទៅ ដល់ការបិទទ្វារ គ្រឹះស្ថានអប់រំ មួយចំនួនតែម្តង ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គុណភាពខ្យល់នៅ​  ក្នុងទីក្រុង កូឡា ឡាំពួរ ត្រូវបានអា ជ្ញាធរប្រទេសម៉ាឡេស៊ី បញ្ជាក់អោយដឹងថា ស្ថិតនៅក្នុងសភាពអាក្រក់ខ្លាំងពោលខ្យល់គ្មានភាព បរិសុទ្ធនោះទេ មានជាតិពុល​ គ្រោះថ្នាក់​។ ជាលទ្ធផល ក្រសួងអប់រំ   ម៉ាឡេស៊ី បានធ្វើសេចក្តីប្រ កាសបិទគ្រឹះស្ថានអប់រំ នៅក្នុងទីក្រុង ក៏ដូចជា រដ្ឋ ៣ ផ្សេងទៀត រដ្ឋ    Selangor, Putrajaya និង រដ្ឋ Negri Sembilan ពាក់ព័ន្ធនឹងការព្រួយបារម្ភសុខភាព ។ គួររំឮកថា  សេចក្តីប្រកាសអាសន្នប្រ ការនេះ គឺជាលើកទី ២ ហើយ ដែលត្រូវបានបង្គាប់បញ្ជាអោយធ្វើឡើង   ក្នុងខែ កញ្ញា នេះ ។ របា យការណ៍ បញ្ជាក់អោយដឹងថា ទឹកដី ប្រទេស​ ម៉ាឡេស៊ី និង សឹង្ហបុរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ រងនូវការផលប៉ះពាល់ជាខ្លាំង​ ការចុះអ័ព្ទឥទ្ធិពលអាក្រក់ពីគ្រោះអគ្គីភ័យភ្លើងឆេះ នៅឥណ្ឌូនេស៊ី  គ្រោះអគ្គីភ័យប្រការនេះ​ គឺមានឥទ្ធិពលអាក្រក់ជាខ្លាំង ចេញពីលើដីកោះប្រទេស ឥណ្ឌូនេស៊ី កោះ Sumatra និង កោះ Borneo ។ វិបត្តិមួយនេះ ស្ទើរតែកើតមាន  ឡើងជារៀងរាល់ ឆ្នាំ នៅរដូវប្រាំង ខណៈវិបត្តិចុងក្រោយមួយនេះ គ្រោះភ្លើងឆេះព្រៃលើកនេះ ត្រូវបានគេដឹងថា ជា គ្រោះអាក្រក់កខ្លាំងបំផុត និងមានរយៈពេលយូរបំផុត ។


អាជ្ញាធរ អោយដឹងថា ក្រុមប្រជាពលរដ្ឋ រាប់ពាន់ម៉ឹននាក់ មកពី   ៣   ប្រទេស  បង្ខំចិត្តទៅរកការ សង្គ្រោះផ្លូវដង្ហើម ខណៈ ជើងហោះហើរ តាមអាកាសជាច្រើនផ្សេងទៀត បង្ខំចិត្តលុបចោលជើង ហោះហើរ ពីព្រោះតែ លក្ខខ័ណ្ឌនៃការចុះអ័ព្ទខ្លាំងតែម្តង ។ រដ្ឋាភិបាល​ប្រទេស ឥណ្ឌូនេស៊ី រងនូវ សម្ពាធពីប្រទេសជិតខាងជាខ្លាំអ ពាក់ព័ន្ធនឹងបញ្ហាច្រំដែល ភ្លើងឆេះព្រៃប្រចាំឆ្នាំមួយនេះ ដែល បានចាប់ផ្តើម កើតមានឡើងជិត ២០ ឆ្នាំមកហើយនោះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire