នៅពេលកំពុងបើកបររថយន្ដ ស្ថានភាពគ្រោះថ្នាក់ អាចកើតមានឡើងទៅលើ មនុស្សគ្រប់រូប
គ្រប់ពេល គ្រប់ទីកន្លែង និងនៅគ្រប់ស្ថានការណ៍។ ដូច្នេះ ល្អបំផុតគឺ អ្នកគួរតែត្រៀមចំណេះដឹង
ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហា នៅពេលវាកើតឡើង។
១/ ខូច ឬដាច់ហ្វ្រាំង
ការខូច ឬដាច់ហ្វ្រាំង គឺជាបញ្ហាធំមួយ ពិសេសនៅពេលអ្នក កំពុងបើកបើររថយន្ដក្នុងល្បឿន
លឿន។ នៅក្នុងស្ថានភាពបែបនេះ ប្រការដំបូងដែលត្រូវធ្វើ គឺត្រូវតែរក្សាស្មារតីឱ្យបាននឹងនរ។
ក្រោយមក ដាក់លេខថយចុះបន្ដិចម្ដងៗ ទន្ទឹមនឹងនេះ អ្នកត្រូវបើកភ្លើងស៊ីញ៉ូ ដើម្បីសុំផ្លូវចូល
ចតជាបន្ទាន់។ ចូរប្រើហ្វ្រាំងដៃ ដោយអូសមកក្រោយតិចៗ ហើយប្រសិនឃើញថា ហ្វ្រាំងមិន
ជាប់ ត្រូវបន្ថយហ្វ្រាំងភ្លាម។ រថយន្ដមួយចំនួន ដែលមានប្រព័ន្ធអូតូ តែងមានបំពាក់ប្រអប់លេខ
ប្រភេទពាក់កណ្ដាលស្វ័យប្រវត្ត ដូច្នេះ នៅពេលហ្វ្រាំងខូច ចូរប្ដូរមកប្រើហ្វ្រាំងពាក់កណ្ដាលស្វ័យ
ប្រវត្ត ហើយក្រោយមក ត្រូវប្រើហ្វ្រាំងដៃជំនួស។
២/ ពិបាកកាច់ចង្កូតរថយន្ដ
ពេលកំពុងបើកបររថយន្ដ ប្រសិនអ្នកយល់ថា ចង្កូតតឹង ពិបាកកាច់ ចូរប្រញាប់សុំផ្លូវដើម្បីចូល
ចត។ ក្រោយមកទៀត គឺត្រូវពិនិត្យទៅលើប្រព័ន្ធបូមប្រេងរបស់ចង្កូត ដើម្បីដឹងថា តើវាខូច ឬអត់។
ករណីមិនអាចគ្រប់គ្រងចង្កូតបាន នោះមានន័យថា ប្រព័ន្ធចង្កូតមានបញ្ហា ពេលនេះ អ្នកត្រូវផ្ដល់
សញ្ញាឱ្យរថយន្ដដទៃបានដឹង ដោយការបើកភ្លើងប្រកាសអាសន្ន ភ្លើងហ្វា ស៊ីផ្លេ និងប្រើដៃ ឬ
ស្រែកជាសញ្ញា ហើយចាប់ហ្វ្រាំង។
៣/ ក្នុងរថយន្ដ មានក្លិនឈ្ងៀម ឬមានផ្សែង
មូលហេតុនៃការក្លិនឈ្ងាម ឬមានផ្សែង អាចបណ្ដាលមកពីប្រេងហូរចូលប៉ះនឹងកនៃបំពង់ចក្រ ឬ
ក៏បណ្ដាលមកពីប្រព័ន្ធទឹកត្រូវជ្រាប ហូរទៅប៉ះនឹងកន្លែងក្ដៅរបស់ម៉ាស៊ីន ធ្វើឱ្យមានចំហាយទឹក
ក្ដៅបាញ់ឡើង។ នៅពេលបានឃើញហេតុការណ៍នេះ អ្នកត្រូវឈប់រថយន្ដ ដើម្បីពិនិត្យមើល។
ប្រសិន ជាបញ្ហាដូចខាងលើ វាមិនមែនជាបញ្ហាធំ ប៉ុន្ដែប្រសិនមិនមែនជាមូលហេតុទាំងពីរខាងលើ
ហើយវានៅតែមានក្លិនឈ្ងាម និងផ្សែង អ្នកត្រូវតែហៅជំនួយ។
៤/ កំដៅឡើងខ្ពស់
នៅពេលកំដៅឡើងខ្ពស់ហួសកម្រិតធម្មតា នាឡេកា នឹងបញ្ចេញភ្លើងភ្លឺជាសញ្ញា។ ប្រការនេះ
គឺអាចបណ្ដាលមកពី ប្រព័ន្ធធ្វើឱ្យម៉ាស៊ីនត្រជាក់ មានបញ្ហា។ ចូរប្រញាប់ពិនិត្យមើលប្រព័ន្ធនេះ
ឱ្យបានត្រឹមត្រូវ។ ប្រសិនឃើញខ្សែតភ្ជាប់ជាមួយម៉ាស៊ីនបូម ត្រូវខូច នោះអ្នកមិនត្រូវបន្ដដំណើរ
ហើយត្រូវឈប់ប្រហែល ៣០នាទី ដើម្បីឱ្យវាត្រជាក់មកវិញ។ ក្រោយពី ៣០នាទី នាឡេកា នៅ
តែចេញសញ្ញាអាសន្ន ពេលនោះ អ្នកត្រូវតែរកជំនួយ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អ្នកជោគជ័យក្នុងលោក តែងមានចំណុចរួម ៨ប្រការ
តំណាងរាស្ដ្រអាមេរិក ជាងពាក់កណ្ដាល គឺជាសេដ្ឋី
អំណោយសម្រាប់ថ្ងៃចូលឆ្នាំ ដែលបុគ្គលិក ចូលចិត្តបំផុត
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS