CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់មនុស្ស រាប់សិបនាក់ ក្រោយលិច សាឡាង​ចម្លងអ្នកដំណើរ ព្រោះផ្ទុក លើសចំណុះ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់   មនុស្ស ១២៩ នាក់ ត្រូវបានប្រទះឃើញ និងជួយត្រលប់មកវិញ នៅក្នុងបឹងមួយ​កន្លែងឈ្មោះ Tanganyika មានទីតាំងស្ថិត  នៅ សាធារណរដ្ឋ កុងហ្គោ ក្រោយពី មាន ករណី គ្រោះថ្នាក់ លិចសាឡាងចម្លង កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ ។


ប្រភពពីទំព័រសារព័ត៌មាន     ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សម្តីរដ្ឋមន្រ្តីក្រសួងសាធារណការណ៍ និង ដឹកជញ្ជូនលោក    Laurent  Sumba Kahozi បានចុះផ្សាយអោយដឹងថា ប្រតិបត្តិការ ស្រាវជ្រាវនៅតែ បន្តមាននៅឡើយ ដើម្បី    ស្វែងរក អ្នកដែលនៅរស់រានមានជីវិត ។ គួរបញ្ជាក់ថា ក្រុមការងារចុះជួយ សង្គ្រោះ បានប្រទះឃើញ ក្រុមអ្នកដំណើរ នៅលើផ្ទៃទឹក កាលពីថ្ងៃអាទិត្យខណៈពួកគេកំពុងតែតោង ធុងសាំង ក៏ដូចជា វត្ថុដទៃៗទៀត ជាចលកររុញច្រានពួកគេអោយអណ្តែតលើទឹក ។

អ្នកឆ្លើយឆ្លងព័ត៌មាន គូសបញ្ជាក់អោយដឹងថា​ ករណីគ្រោះថ្នាក់ លិចសាឡាងចម្លង នៅក្នុងតំបន់នេះ គឺជារឿងធម្មតា ពីព្រោះថា ជាញឹកញាប់ សាឡាងចម្លងផ្ទុកមនុស្សលើសចំណុះ ។ បន្ថែមពីលើនេះប្រ ភពដដែលបន្តអោយដឹង អាវពោងសុវត្ថិភាព ជាញឹកញាប់ បាន   បាត់  មានចំនួនច្រើន ក្នុងនោះ ក្រុម អ្នកដំណើរទាំងនេះ ភាគច្រើន សុទ្ធសឹងតែជាអ្នកមិនចេះហែលទឹក ។


មន្រ្តីមកពីខេត្ត Katanga អោយដឹងថា ខ្យល់កន្ត្រាក់ខ្លាំង និងករណី ផ្ទុកមនុស្សលើសចំណុះ គឺជាមូល ហេតុដែលបានបណ្តាលអោយសាឡាងដឹក    អ្នក ដំណើរមួយនេះ  សាឡាង the MV Mutambala ក្រ ឡាប់លិចតែម្តង​ ។ របាយការណ៍ បញ្ជាក់ថា ចំនួនស្រ្តីភេទ និង  កុមារ  ភាគច្រើន បានស្លាប់ក្នុងហេតុ ការណ៍ គ្រោះអកុសលមួយនេះ ដែលបានកើតឡើង កាលពី   វេលា ព្រឹកព្រលឹម ថ្ងៃសុក្រ កន្លងទៅ ។ ដើមឡើយ សេចក្តីរាយការណ៍ បញ្ជាក់ថា មានមនុស្ស ២៦ នាក់ បានស្លាប់បាត់បង់ជីវិត ។ គួររំឮក ថា តួរលេខអ្នកដែលរស់រានមានជីវិត មានសរុប   ដល់ទៅ ២៣២   នាក់  ភាគច្រើនជាបុរស នេះបើយោង តាមសម្តីរដ្ឋមន្រ្តីខេត្ត ទទួលបន្ទុក  គ្រប់គ្រងគ្រោះមហន្តរាយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news DR Congo Sink Ferry