កំសាន្ត ៖ កាន់តែស្រលាញ់គ្នាចេញមុខចេញមាត់ តារាចម្រៀង ហើយក៏មានឈ្មោះជាអ្នករាំមួយដួង JunJera Junpitakchai បានតុបតែងខ្លួន កាន់តែស្អាតឡើងៗ ដើម្បីឲ្យសាកសមជាមួយនិង លោក Mario Maurer ដែលជាតារាសម្តែងថៃល្បីឈ្មោះលំដាប់ប្រទេស ព្រោះមិនចង់ឲ្យគេនិយាយដើមថា មានរូបរាងមិនសាកសមជាមួយនិងមិត្តប្រុសនោះឡើយ ។
មួយរយៈចុងក្រោយនេះ Fans របស់លោក Mario Maurer ហាក់មិនសូវជាលេចលឺពាក្យមិនល្អចំពោះមិត្តស្រីរបស់លោកឡើយ ចំពោះរឿងមុខមាត់ និងកេរ្តិ៍ឈ្មោះមិនសូវជាត្រូវរូវនឹងគ្នានោះ ។ ឥលូវនេះយើងក្រលេកមកមើលមុខមាត់អនាគតប្អូនថ្លៃស្រី តួប្រុសក្នុងរឿង "Pee Mak" វិញ គឺនាង Nnuunn Gaia មានមុខមាត់ស្រស់ស្អាត ដូចតួកូរ៉េ ហើយថែមទាំងមានសាច់ ស ខ្ចី ទៀតផង ។ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ៕
លោក Mario Maurer និងមិត្តស្រីគឺនាង JunJera Junpitakchai
នាង JunJera Junpitakchai ដែលជាមិត្តស្រីនាពេលបច្ចុប្បន្នរបស់ លោក Mario Maurer ជាមួយនិងប្អូនស្រីបង្កើត
នាង Nnuunn Gaia ដែលជាប្អូនស្រីបង្កើតរបស់មិត្តស្រី Mario