CamNews

បច្ចេកវិទ្យា 

GoPro Hero 6 Black ចេញថ្មី ថតវិដេអូកំរិត 4k/60 fps

GoPro បានដាក់បង្ហាញនូវ Hero6 Black ដែលអាចថតបានល្បឿន 60fps ក្នុងកម្រិត 4K (ស្មើរនិងទ្វេដងនៃអ្វីដែលម៉ូដែលមុនធ្វើបាន) ។ ក្រុមហ៊ុនបានប្រើបន្ទះឈីប ដែលមានឈ្មោះថា GP1 ដែលនឹងជួយបង្កើនល្បឿននៃការចាប់រូបភាពរបស់ Camera ។

ម៉ូដែលថ្មីនេះក៏អាចថតវីដេអូកម្រិត 1080p / 240fps និង 2.7K / 120fps ។ ការរក្សាលំនឹងអេឡិចត្រូនិចត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ។ Hero6 Black មាន EIS ដែលអនុញ្ញាតអោយចាប់រូបភាពវីដែអូក្នុងកម្រិត 4K / 30fps និង 1080p / 120fps ។

បន្ទះឈីប GP1 ក៏ផ្តល់ភាពប្រសើរឡើងនូវ dynamic range និង ថតនៅកន្លែងខ្សោយពន្លឺ។ ទាក់ទងនឹងថាមពលថ្ម អ្នកអាចរំពឹងថាវានឹងមានថ្មប្រើប្រាស់ប្រហែលនិង ​Hero5 Black ដែរតែក្នុងកំរិតថតដូចគ្នា (ដែលមានន័យថាថ្មនឹងមានរយៈពេលតិចជាងមុនក្នុងកម្រិត 4K / 60fps) ។

ក្រៅពីល្បឿននែការថតបានកើនឡើងនោះ Hero6 Black ក៏មាន Wi-Fi លឿនជាងមុនផងដែរ ដែលដំណើរការលើរល្បឿន 5GHz លឿនជាងមុន។

ចំនុចផ្សេងៗទៀតមិនបានផ្លាស់ប្តូរខុសពី Hero5 នោះទេ គឺអ្នកនៅតែអាចថតរូបភាពទំហំ 12MP JPG ឬ RAW។ កាមេរ៉ានេះគឺមិនជ្រាបទឹកដល់ទៅជំរៅ 10 ម៉ែត ដោយគ្មានស្រោមការពារ, បំពាក់ GPS និងអេក្រង់ LCD ទំហំ 2 អ៊ីង ផងដែរ៕


ប្រភព៖ GSMarena