CamNews

ទូរស័ព្ទ 

Huawei បញ្ចេញទូរស័ព្ទ២ម៉ូដែលថ្មី ក្នុងពេលតែមួយ បំពាក់ដោយ AI ប្រូសេសស័រ

កាលពីម្សិលមិញ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបញ្ចេញជាផ្លូវការនូវទូរស័ព្ទ ២ ម៉ូដែលថ្មី របស់ខ្លួន Honor View 10 និង Honor 7X ។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ទូរស័ព្ទថ្មីនេះ​ភ្ចាប់មកជាមួយ AI ប្រូសេសស័រ ដែលមានសមត្ថភាពដឹងពីមជ្ឈដ្ឋានជុំវិញ ជួយឲ្យថតរូបភាពបានច្បាស់ល្អ, សំរួលដំណើរការប្រព័ន្ធ, ធ្វើអោយការប្រើប្រាស់រហ័ស និងស្រួលជាងមុន។

Honor View 10 បំពាក់​ដោយ អេក្រង់ FULL HD 6 អុីញ ដែលមានអង្កត់ផ្ចិត 18ៈ9, កាម៉េរាក្រោយពីរ 16MP+20MP, រ៉េម 6GB, កាម៉េរាមុខ 16MP, EMUI ជំនាន់ថ្មី Android 8 និង បច្ចេកវិជ្ជាសាកថ្មរបានលឿន ។

 

Honor v10 បើតាមក្រុមហ៊ុនបានឲ្យដឹងសំរាប់ពេលនេះ គឺមានតែពីរពណ៌ ខៀវទឹកប៊ិច និង ខ្មៅ តែប៉ុណ្ណោះ ហើយនឹងឈានចូលទីផ្សារ នៅខែ មករា ថ្ងៃទី8 ក្នុងតំលៃប្រមាណ $605។

 

បន្ទាប់ពី View 10 នោះ គឺ ម៉ូដែលដែលមានតំលៃសមរម្យ Honor 7X ដែលមានអេក្រង់ 5.93 អុីញ មានអង្កត់ផ្ចិត 18ៈ9 ដែលគាកស្មើរគែម។

អ្វីដែលពិសេស​ Honor 7X ក៏មានកាម៉េរាភ្លោះ 16MP+2MP អាចចាប់រូបភាពក្នុងល្បឿន 0.18 វិនាទី, រ៉េម 4GB និងថាមពលថ្មរ 3,340mAh ដែលសាកម្តង អាចប្រើប្រាស់បានពេញមួយថ្ងៃ រឺច្រើនជាងនេះ បើតាមក្រុមហ៊ុនបានឲ្យដឹង។

Honor 7X មានតំលៃ $365 មានក្នុងទីផ្សារចាប់ពីឥឡូវនេះតទៅ៕

 (បញ្ចាក់ តំលៃខាងលើគឺជាតំលៃក្នុងទីផ្សារ អឺរ៉ុប និង អាមេរិច)

 

ប្រែសម្រួលពី៖ THEVERGE