(អាមេរិក)៖ Angelina Jolie បានព្រមព្រៀងជាមួយអតីតស្វាមី Brad Pitt ពាក់ព័ន្ធនឹងឯកសារលែងលះនិងរឿង សុំសិទ្ធិគ្រប់គ្រងកូនដោយ មិនចង់ឲ្យលេចឮជាសាធារណៈខ្លាំងពេក នាំឲ្យប៉ះពាល់អារម្មណ៍កូនៗឡើយតែចុងក្រោយនេះ តារាហូលីវូតស្រីរូបនេះ បែរជាចោទថា Brad Pitt កំពុងបំផ្លាញចិត្តកូនទៅវិញ។
កាលពីពេលកន្លងទៅថ្មីៗនេះ អតីតស្វាមីរបស់ Angelina បានបញ្ជាក់ប្រាប់មហាជនថា ពួកគេនឹងបានដឹង ការពិតតែគ្មាននរណាដឹងថា ការពិតនោះជាអ្វីទេបែរជាធ្វើឲ្យនាង ហាក់ក្តៅក្រហាយនឹងពាក្យសម្តីនេះ រួចចោទ Pitt ថារំលោភសិទ្ធិកូននិងព្យាយាម ធ្វើយ៉ាងណាឲ្យអតីតស្វាមី រូបនេះមានកំហុសដើម្បីបាន សិទ្ធិនាងគ្រប់គ្រងកូនទាំងអស់។
ចំពោះករណីប៉ះពាល់សិទ្ធិកូន កន្លងមកមានការចោទថា Pitt ធ្វើបាបលើរាងកាយ Maddox កូនប្រុសច្បងដែល ជាជនជាតិកម្ពុជានោះមិនត្រូវបានក្រុម FBI និង DCFS រកឃើញកំហុសទេហើយលោក ក៏រួចផុតការចោទប្រកាន់ជាហេតុធ្វើឲ្យ Angelina មិនសប្បាយចិត្តតែទោះជាយ៉ាងណារឿងក្តីតតាំងគ្នា ពីបញ្ហាគ្រប់គ្រងកូនៗនៅតែបន្ត ព្រោះបច្ចុប្បន្ន Angelina មានសិទ្ធិឃុំគ្រងកូនទាំងអស់ជាបណ្តោះអាសន្នប៉ុណ្ណោះ។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង