ព័ត៌មានកីឡា៖ យោងតាមសម្ដីផ្ទាល់របស់ លោក Michael Koncz ជាទីប្រឹក្សាផ្ទាល់របស់ ប៉ាក់ គីអៅ បានបង្ហាញឲ្យដឹងថា Floyd បានបដិសេធនឹងសំណើរផ្ដល់ឲ្យរបស់ ប៉ាក់ គីអៅ លើលទ្ធផលតេស្ដសុខភាព ថាភាគីសងខាង នឹងត្រូវសងសំណងចិត្ដ ចំនួនទឹកប្រាក់ដល់ទៅ ៥ លានដុល្លារ ប្រសិនបើខាងណាមួយពិតជាមានផ្ទុកសាធាតុថ្នាំបំប៉ន កម្លាំងមែន ។ ហើយសំណើរនៃបដិសេធរបស់ Floyd នេះ បានត្រូវបញ្ជូនទៅកាន់ភ្នាក់ងារប្រឹក្សា របស់កីឡាករ ផ្ទាល់រហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតមមកវិញនោះទេ ។
លោក Michael Koncz បានបន្ដទៀតថា ជារឿងមួយធម្មតាទេដែល អ្នកទាំងពីរត្រូវធ្វើការផាកពិន័យ ប្រសិនជារកឃើញចំនុចអវិជ្ជមាននេះ ។ ប្រសិនបើ Floyd បរាជ័យត្រូវពិន័យជាប្រាក់ ៥ លានដុល្លារទៅឲ្យ ប៉ាក់ គីអៅ តែប្រសិនបើ ប៉ាក់គីអៅត្រូវបានរកឃើញវិញ នោះនិងត្រូវសងទឹកប្រាក់ ៥ លានដុល្លារដល់ Floyd ។
ទន្ទឹមនឹងការលើកឡើងដូច្នោះ យោងតាមការបកស្រាយរបស់ គេហទំព័របានឲ្យដឹងថា Floyd បានលើកកកាយ ពីអតីតកាល ដែលប៉ាក់ គីអៅធ្លាប់បានធ្វើការបដិសេធនឹងការធ្វើតេស្ដសុខភាពនេះដូចគ្នា ដែលជាហេតុផលមួយឈានដល់ការចរចាឲ្យរំសាយការប្រកួតរវាងអ្នកទាំងពីរ កាលពីឆ្នាំ ២០០៩ ។ ប៉ុន្ដែខណៈពេលនេាះផងដែរ ប៉ាក់ គីអៅក៏បានរៀបចំសំណុំបែបបទ ដើម្បីធ្វើការប្ដឹងប្ដល់ចោទប្រកាន់ថា Floyd មានបំណងបង្ខូចកេរ្ដ៍របស់គាត់ ដោយហ៊ានលើកឡើងថា គាត់ប្រើប្រាស់ថ្នាំជំនួយកម្លាំងក្នុងការប្រកួត ហើយករណីរឿងក្ដីនេាះ ក៏ត្រូវបានដោះស្រាយត្រឹមឆ្នាំ ២០១២ ។
គេហទំព័របានបន្ដទៀតថា លោក Bob Arum ត្រូវបានមានការចោទសួរអំពី សក្ដានុពលកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់ ៥ លានដុល្លារនោះផងដែរ កាលពីសប្ដាហ៍មុន ហើយគាត់ក៏បានបកស្រាយថា គាត់បានយល់ហើយពី មូលហេតុដែល Floyd មិនព្រមទទួលចុះហត្ថលេខា លើកិច្ចសន្យាទឹកប្រាក់ ៥ លាននោះ ពីព្រោះថា គាត់ភ័យខ្លាច រវាងពួកគាត់ទាំង ២ ប្រសិនបើនរណាម្នាក់ដែលមាន ជាប់បញ្ហានេះ មែន នោះពួកគាត់ និង ត្រូវបានទទួលការប្ដឹងទាមទារទឹកប្រាក់ច្រើនជាង ៥ លានដុល្លារថែមទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ usatoday