CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិធីផ្ដាច់តំណភ្ជាប់ USB ពីកុំព្យូទ័រ ដោយសុវត្ថិភាព និងឆាប់រហ័ស

អត្ថបទនេះ នឹងឧទ្ទេសនាមជូនមិត្តអ្នកអាន អំពីសបវ៉ែរតូចមួយ ជួយបង្កើតប៊ូតុងស្រមោង ដើម្បី
កាត់ផ្ដាច់តំណភ្ជាប់ USB ឬហាតឌីសខាងក្រៅ ដោយឆាប់រហ័ស និងសុវត្ថិភាព។

អ្នកប្រហែលជាធ្លាប់ជួបបញ្ហាមួយចំនួន ដូចជា អង្គចងចាំឆាប់ខូច ឬកុំព្យូទ័រ មិនលែងស្គាល់ flash
ជាដើម បន្ទាប់ពីដកវាចេញដោយមិនបានធ្វើទៅតាមលំដាប់លំដោយ ជាញឹកញាប់ ព្រោះតែមិន
ចង់ចំណាយពេលច្រើន។ ដើម្បីជៀសវាងបញ្ហាខាងលើ និងដើម្បីអាចដក USB ភ្លាមៗ ដោយ
សុវត្ថិភាព អ្នកគួរតែប្រើ USB Disk Ejector ។

នៅពេលត្រូវបានបំពាក់ USB Disk Ejector នឹងបង្ហាញខ្លួន នៅផ្នែកខាងក្រោម ចំហៀងខាងស្ដាំ
ហើយវា មានមុខងារគ្រប់គ្រងបណ្ដាតំណភ្ជាប់ពីខាងក្រៅ។ ចូរចុចទៅលើរូបសញ្ញារបស់សបវ៉ែរ
នេះ នៅលើ taskbar ដើម្បីមើលបញ្ជីឈ្មោះនៃឧបករណ៍ដែលកំពុងតភ្ជាប់ពីខាងក្រៅ ជាមួយ
កុំព្យូទ័រ។

ប្រសិនចង់ផ្ដាច់តំណភ្ជាប់អ្វីមួយ អ្នកគ្រាន់តែចុច Enter ឬចុចផ្ទួនៗ ២ដង ទៅលើឈ្មោះរបស់វា
ក្នុងបញ្ជីនេះ គឺជាការស្រេច។ នៅក្នុង Options របស់សបវ៉ែរ អ្នកក៏អាចជ្រើសរើសរបបនៃការ
ប្រកាសព័ត៌មាន សម្លេង ឬមួយ​សកម្មភាពបន្ដ ក្រោយពីឧបករណ៍ត្រូវបានផ្ដាច់ ឬតភ្ជាប់ទៅក្នុង
កុំព្យូទ័រ។ ចំណែកក្នុង Hotkeys របស់វា នឹងអនុញ្ញាតឱ្យអ្នកប្រើ​ប្រាស់ បង្កើតឡើងនូវបណ្ដាប៊ូតុង
ដើម្បីកំណត់ទៅលើសក្មភាពនិមួយៗ របស់ឧបករណ៍ ដែលនឹងត្រូវតភ្ជប់ ឬផ្ដាច់ពីកុំព្យូទូរ។

និយាយរួម USB Disk Ejector គឺជាកម្មវិធីដ៏តូចមួយ ងាយស្រួលប្រើប្រាស់ ហើយវាក៏ដំណើរការ
យ៉ាងមានប្រសិទ្ធិភាព។ ប្រសិនចាប់អារម្មណ៍ និងចង់ប្រើប្រាស់ USB Disk Ejector សូមចុចត្រង់
នេះ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ lifehacker