ព័ត៌មានអន្តរជាតិ ៖ ផ្នត់គំនិតតែមួយគត់ ដើម្បីជួយសង្រោះ សុនខ រាប់រយក្បាល ពីការកាប់សម្លាប់ ដ៏ឃោរឃៅនោះ អតីត មហាសេដ្ឋីមួយរូបមកពីទីក្រុង Changchun ប្រទេស ចិន សម្រេចយកប្រាក់ ដែលខ្លួនទៅទិញផ្ទះសម្លាប់សត្វសុនខ មកធ្វើជា ទីជម្រកអោយសត្វឆ្កែ អនាថា ។
ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ លោក Wang Yan មានស្រុកកំណើត មក ពី ទីក្រុង Changchun ខេត្ត Jilin ប្រទេសចិន លោកធ្លាប់មានទ្រព្យសកម្ម សរុប ៣ ទៅ ៤ លាន យ័ន ឯណោះ កាលពីប៉ុន្មានឆ្នាំកន្លង មកនេះ។ ប៉ុន្តែ ទ្រព្យសកម្មរបស់លោក កាន់តែធ្លាក់ចុះពីមួយថ្ងៃទៅ មួយថ្ងៃ បន្ទាប់ពីលោកសម្រេច ចិត្តដំណើរការ ផ្ទះសុនខ ចាប់តាំងពីឆ្នាំ ២០១២ ក្រោយពីលោក បាត់សត្វឆ្កែចិញ្ចឹមរបស់ខ្លួន ។
"ភ្លាមៗក្រោយពីបាត់ឆ្កែចិញ្ចឹមរបស់ខ្ញុំបាទខ្ញុំព្យាយាមតាមស្វែងរកវាគ្រប់ទីកន្លែងទាំងអស់ប៉ុន្តែគ្មាន បានការនោះទេ តែផ្ទុយទៅវិញ ពលរដ្ឋក្នុងស្រុកម្នាក់ បានណែនាំអោយខ្ញុំ ទៅផ្ទះសម្លាប់សត្វសុនខ យកសាច់ ក្រែង ល មានឱកាស រកឃើញ សត្វសុនខ ដែលជាឆ្កែចិញ្ចឹម របស់ខ្ញុំបាទ ជាលទ្ធផល ក្រោយពីសង្កេតមើលនៅទីនោះ ច្រើនជាង ១ សប្តាហ៍នៅ តែគ្មានប្រយោជន៍ ដដែល ខណៈអ្វីដែល ដិតដាមនៅក្នុងចិត្តខ្ញុំបាទនោះគឺ ការសម្លាប់សត្វ ដ៏សាហាវនិងឃោរឃៅទៅវិញ ។ ដូច្នេះ ក៏សម្រេច ចិត្តយកប្រាក់មួយចំនួន ទៅផ្ទះសម្លាប់សត្វមួយនោះ ធ្វើ ជាជម្រកសត្វសុនខ អនាថាតែម្តង ចាប់ពី ពេលនោះមក" នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ លោក Wang ។
ឥលូវនេះ នៅកន្លែងខ្ញុំបាទ មានឆ្កែ ត្រឹមតែ ២៥០ក្បាលតែប៉ុណ្ណោះ ប៉ុន្តែ កាលពីពេលកន្លងទៅធ្លាប់ មានដល់ទៅ ១០០០ ក្បាលឯណោះ ប៉ុន្តែត្រូវពលរដ្ឋក្នុងស្រុក សុំយកទៅចិញ្ចឹមអស់ហើយ ។ អស់ រយៈកាលជាបន្តបន្ទាប់មកទៀត លោក Wang ក៏ចាប់ ផ្តើម ធ្លាក់ខ្លួន ជំពាក់បំណុលគេឯង វ័ណ្ត ក ក្រុមហេតុផលតែមួយគត់ ត្រូវការប្រាក់ យកមកផ្គត់ផ្គង់ ទីជម្រកសត្វសុនខអនាថា មួយកន្លែងនេះ
លោកបញ្ជាក់ក្តែងៗ ជាមួយនឹងការអំពាវនាវអោយដឹងថា ៖ លោកនឹងមិនទទួលយកការបរិច្ចាកណា មួយជាសាច់ប្រាក់នោះទេ ប៉ុន្តែលោកសង្ឃឹមថា នឹងមាន សប្បុរសជន ដែលមានចិត្ត សប្បុរសធម៌ ជួយបរិច្ចាកជារបស់របរមួយចំនួន ក្នុងការផ្គត់ផ្គង់ ក៏ដូចជា សាងសង់ទីជម្រកសត្វសុនខមួយកន្លែង នេះអោយកាន់តែប្រសើរឡើង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា