ធ្លាប់គិតទេថាលោកអ្នកអាចធ្វើការភ្ជាប់ពាក្យ ២៧ ឆ្នាំហើយទើបបានរៀបអាពិហ៍ពិពាហ៍នោះ?
ជឿទៅថាវាជាការពិតព្រោះធ្លាប់បានកើតឡើងរួចមកហើយ។
គូស្នេហ៍ជួបគ្នាក្នុងឆ្នាំ ១៩៨៣
ប្ដីប្រពន្ធ Denise និង Barry Maloney ដែលរស់នៅក្នុងទីក្រុង Lancashire ប្រទេសអង់គ្លេសបាន
ប្រាប់ថាពួកគេមានហេតុផលច្រើនណាស់ដែលបណ្ដាលអោយមានបញ្ហាដល់ការរៀបការដែល
នាំអោយត្រូវពន្យារពេលដល់ទៅ ២៧ ឆ្នាំក្រោយពេលផ្ជាប់ពាក្យនិយាយរួមទៅ ២៧ មូលហេតុនាំ
អោយត្រូវពន្យារពេល ២៧ ឆ្នាំ។
គូស្នេហ៍ភ្ជាប់ពាក្យក្រោយស្រលាញ់គ្នា ១៨ ខែ
វាមានបញ្ហាជាច្រើនដូចជា អត់លុយ មិនយល់ស្របគ្នា រើសថ្ងៃរៀបការជាន់គ្នាជាមួយតារាល្បី នៅ
មានបញ្ហាឈ្លោះគ្នា ហើយសូម្បីតែរៀបប្លង់អង្គុយមិនត្រូវគ្នាក៏មិនរៀបការដែរ។ លោក Denise ជា
ប្ដីអាយុ ៥២ ឆ្នាំបានប្រាប់អោយដឹងថា ទោះបីជាស្នេហានេះវាកើតមក ២៧ ឆ្នាំហើយក្ដីក៏ការរៀប
ការរបស់ពួកគាត់នៅតែល្អូកល្អើន ហើយមានអ្នកសម្រក់ទឹកភ្នែកក្នុងពិធីមង្គលទៀតផង ព្រោះមាន
គេធ្លាប់គិតថា ២ នាក់នេះប្រហែលជាមិនអាចរៀបការជាមួយគ្នាបានទេ។
រៀបការក្នុងឆ្នាំ ២០១២ ក្រោយភ្ជាប់ពាក្យ ២៧ ឆ្នាំ
អ្នកទាំង ២ នេះបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីឆ្នាំ ១៩៨៥ មកម្លេះហើយទើបនឹងបានរៀបការនឹងគ្នា
ក្នុងឆ្នាំ ២០១២ នេះប៉ុណ្ណោះ។ អ្នកទាំង ២ បានស្គាល់គ្នាក្នុងឆ្នាំ ១៩៨៣ ហើយបានភ្ជាប់ពាក្យក្រោយ
ពេលស្រលាញ់គ្នាបាន ១៨ ខែ។ ក្រោយពេល ២៧ ឆ្នាំនៃការមិនត្រូវរ៉ូវគ្នាក្នុងការរៀបការពេលនេះ
ពួកគេបានក្លាយជាប្ដីប្រពន្ធពេញច្បាប់ហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ k14