ព័ត៌មានអន្តរជាតិ ៖ បំណែកយន្តហោះធ្លាក់ ដែលត្រូវបានប្រទះឃើញនៅលើដីកោះមហាសមុទ្រ ឥណ្ឌា កោះ Reunion កាលពីពេលកន្លងទៅនោះ ពិតជាបំណែកយន្តហោះ Boeing 777 ពិតប្រា កដមែន ខណៈយន្តហោះ ប្រភេទនេះ Boeing 777 ជាធន់តែមួយ ជាមួយនឹង យន្តហោះបាត់ខ្លួន MH370 នេះបើយោងតាមការគូសបញ្ជាក់ ពីអាជ្ញាធរ ប្រទេស ម៉ាឡេស៊ី អំឡុង ថ្ងៃ អាទិត្យ ម្សិល មិញនេះ ។ គួរបញ្ជាក់ថា យន្តហោះបាត់ខ្លួន ជាង ៥០០ ថ្ងៃកន្លងមកនេះ របស់ ក្រុមហ៊ុនអាកាស ចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 នោះ ជាយន្តហោះ Boeing 777 ។
ក្រសួងសាធារណការ ម៉ាឡេស៊ី ចេញសេចក្តីថ្លែងការណ៍អោយដឹងថា សមភាគី សហរដ្ឋអាមេរិក និងបារាំង បញ្ជាក់យ៉ាងច្បាស់អោយដឹងថា បំណែកយន្តហោះ ដែលត្រូវ បានរកឃើញនៅលើដី កោះ Reunion គឺជាបំណែកមួយ ពីយន្តហោះ Boeing ។ បំណែកយន្តហោះ ដែលត្រូវបានប្រទះ ឃើញលើកនេះ គឺជាបំណែកចេញពី ស្លាបយន្តហោះ Boeing ផ្ទាល់តែម្តង ។
ប្រភពដដែលបន្តអោយដឹងថា ក្រុមអ្នកជំនាញ នឹងកំណត់អោយបាននូវបំណែកកំទេចកំទីដែល ត្រូវប្រទះឃើញ នៅលើកោះ Reunion ថាពិតជា របស់ យន្តហោះបាត់ខ្លួន MH370 ពិតប្រាកដ មែនឬក៏យ៉ាងណា ។ គួរបញ្ជាក់ថា យន្តហោះ MH370 បាត់ខ្លួនដោយអាថ៍កំបាំងបំផុត នៅថ្ងៃទី ៨ មីនា ឆ្នាំ ២០១៤ អំឡុងប្រតិបត្តិការហោះហើរដឹកអ្នកដំណើររបស់ខ្លួន ពីទីក្រុង Kuala Lumpur ឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ជាមួយនឹងអ្នកដំណើរសរុប ២៣៩ នាក់ ។ ព្រះរាជអាជ្ញា ប្រទេសបារាំងអោយដឹងថា ប្រតិបត្តិការ កំណត់អោយបាន អត្តសញ្ញាណបំណែកយន្តហោះធ្លាក់ និង ឈានទៅកំណត់ ថាតើ បំណែកយន្តហោះធ្លាក់ទាំងនេះ ពិតជារបស់ MH370 ឬក៏យ៉ាងណា នឹងចាប់ផ្តើមនៅថ្ងៃពុធ សប្តាហ៍នេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន