ឥណ្ឌូនេស៊ី៖ នៅពេលដែលគេបង្ហាញរូបភាពនៃកង់មួយ ដែលមានប្រវែង វែងបំផុតនោះ គឺ
បានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងកោតស្ងប់ស្ងែងយ៉ាងខ្លាំង ចំពោះអ្នក
ដែលមានគំនិតច្នៃប្រឌិតកង់នេះឡើង។
កង់ដែលមានប្រវែង ដ៏វែងនេះ ត្រូវបានរចនាម៉ូតឡើងដោយប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែល
មានទីតាំងនៅភូមិ Blawe ស្រុក Kediri នៃខេត្ដ Java ។ លោក Mrijl van Maers Werkloeg
ដែលជាអ្នក មានគំនិតច្នៃប្រឌិតម៉ូតកង់នេះមុនគេ បាននិយាយថា កង់នេះ គឺមានប្រវែងជិត
១៤ម៉ែត្រ និងតួរខ្លួនរបស់ គឺធ្វើអំពើដែកស្ពាន់។
ក្រុមអ្នកជំនាញនៃអាជ្ងាធរ ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ទោះបីជាកង់មួយនេះ វាពុំ
ទាន់ដឹងថា មានប្រយោជន៍អ្វីធំដុំក៏ដោយ ក៏នេះអាចបង្ហាញថា ប្រជាពលរដ្ឋ មានគំនិតច្នៃប្រ
ឌិតអ្វីដែលថ្មីផងដែរ។ លើលពីនេះទៅទៀត ក្រុមអាជា្ងធរក៏បាន ធ្វើកាត់ត្រាទុក និងបញ្ចូល
ទៅក្នុងសារមន្ទី ដែលវាគឺជាកង់ ដែលមានប្រវែង វែងជាងគេបំផុត នៅក្នុងប្រទេសមួយនេះ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail