ចិន៖ ក្រសួងពាណិជ្ជកម្មចិន បានផ្តល់ប្រាក់ចំនួន ២០០លាន yuan ស្មើនឹង ៣១,៧៥លាន
ដុល្លារសហរដ្ឋអាមេ ដើម្បីទិញថ្នាំបាញ់ការពារ និងកំចាត់សត្វល្អិតចង្រៃ ដែលបានបំផ្លាញ
ដំណាំកសិកម្មនៅក្នុងប្រទេស។
យោងតាមបណ្តាញសារពត៌មាន chinadaily បានឱ្យដឹងថា ក្រៅពីទឹកប្រាក់ចំនួន ២០០
លាន yuan ក្រសួងពាណិជ្ជកម្មចិន បានផ្តល់ថវិកាបន្ថែមចំនួន ៤០០លានយេនទៀត យ៉ាង
ប្រញាប់ប្រញាល់បម្រុងទុកជាមុន សម្រាប់កំចាត់សត្វចម្រៃ ក្នុងវិស័យកសិកម្ម។
ប្រភពព័ត៌មាន បានអោយដឹងថា នៅតំបន់ភាគឦសាន និងភាគខាងជើងប្រទេសចិន ដំណាំ
ច្រើនប្រភេទ មានដូចជាពោត ស្រូវជាដើម ត្រូវបានដង្កូវ ក្រា និងសត្វចម្រៃផ្សេងទៀត បំផ្លាញ
យ៉ាងធ្ងន់ធ្ងរ ជាពិសេស ដំណាំស្រូវ នៅតំបន់ភាគខាងត្បូង៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily