CamNews

មនុស្សជាច្រើនកាន់តែ យកចិត្ដទុកដាក់លើភពព្រះអង្គារ

 
យល់ដឹង៖ យើងដឹងមកហើយថា ការស្រាវជ្រាវនៅលើភពព្រះអង្គារ ឬភពផែនដីទីពីរ គឺមាន
រយៈពេលច្រើនទសវត្សមកហើយ។ ការស្រាវជា្រវនេះ គឺតែងតែទទួលបានផលវិជ្ជមាន   ជា
អន្លើរៗ។



ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការណាសា ក៏បានបង្ហាញពីគោល
ដៅថ្មី របស់ខ្លួនក្នុងការរុករកភពព្រះអង្គារថែមទៀតផងដែរ។ ពោលគឺថា បន្ទាប់ពីបញ្ជួនម៉ាស៊ីន
យន្ដ (Robot) អោយចុះចតនៅលើផ្ទៃរាបភពព្រះអង្គារកាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះ អង្គ
ការ ក៏បញ្ជូនម៉ាស៊ីនយន្ដ មួយទៀតដែលមានកង់វិល ហើយអាចស្វែងរកពត៌មានបានច្រើនដែល
ទាក់ទងនៅលើភពព្រះអង្គារ។



គួរបញ្ចាក់ផងដែរថា ម៉ាស៊ីនថ្មីនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការស្រាវជា្រវនៅលើភព
ព្រះអង្គារ ដោយវាត្រូវបានបំពាក់កាមេរ៉ា ដែលអាចចាប់យករូបភាពទាំងឡាយនៅលើភពព្រះ
អង្គារបានយ៉ាងច្បាស់ ជាងពេលណាៗទាំងអស់។ គួររំលឹកផងដែរថា ឆ្នាំ ២០១៦ ខាងមុខនេះ
ក្រុមអ្នកវិទ្យាសាស្រ្ដគ្រោងបញ្ជូនមនុស្ស​ និងសត្វមួយចំនួនទៅកាន់ផែនដីទីពីររបស់យើង។
យ៉ាងណានោះ យើងនឹងបានដឹងជាមួយគ្នា នៅពេលក្រោយទៀត៕

ដោយ៖ រក្សា
ប្រភព៖ sky


Tags: social Nasa havinng Mars Mission