CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ វាយប្រហារ ភារវកម្ម កំទេច អាកាសយានដ្ឋានទាំង ៦ លើលោក អាក្រក់បំផុត សតវត្សទី ២១


ព័ត៌មានអន្តរជាតិ ៖ ភារវកម្ម បំផ្ទុះគ្រាប់បែកអត្តឃាត មិនដល់ ៤៨ម៉ោងមុននេះ ទៅលើអាកាស យានដ្ឋានអន្តរជាតិក្រុង Istanbul ប្រទេស ទួរគី នោះ បានសម្លាប់មនុស្ស តិចបំផុត៤២នាក់ ខណៈ មានការព្រួយបារម្ភជាខ្លាំង ទាក់ទិននឹងតួរលេខអ្នកស្លាប់ អាចនឹងកើនឡើងខ្ពស់ជាងនេះ ពីព្រោះ ថាមានករណីអ្នកជម្ងឺរងរបួសធ្ងន់ជាច្រើននាក់ ដែលសឹងតែមិនអាចទ្រាំទ្រនឹងស្នាមរបួសបាន ។ ការវាយប្រហារ ភារវកម្ម ទៅលើ អាកាសយានដ្ឋានលើកនេះ ត្រូវបានគេដាក់បន្ទុកការសង្ស័យថា ជាការវាយប្រហារ ពីសំណាក់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម។ ខាងក្រោមនេះ គឺជាការវាយប្រហារ ភារវកម្ម ទៅលើអាកាសយានដ្ឋានអន្តរជាតិទាំង ៦ សាហាវបំផុត នៅសតវត្ស ទី ២១ ។ 

១, ទីតាំង ៖ អាកាសយានដ្ឋានអន្តរជាតិ Ataturk ទីក្រុង Istanbul ប្រទេសទួរគី
ថ្ងៃវាយប្រហារ ៖ ២៨ មិថុនា ឆ្នាំ ២០១៦
ស្លាប់ និងរបួស ៖ ស្លាប់តិចបំផុត ៤២នាក់ របួស ២៣៨នាក់ 



 



២, ទីតាំង ៖ អាកាសយានដ្ឋានអន្តរជាតិ Zaventem ទីក្រុង ព្រុចសែល ប្រទេស បែលហ្ស៊ិក
ថ្ងៃវាយប្រហារ ៖ ២២ មីនា ឆ្នាំ​ ២០១៦
ស្លាប់ និងរបួស ៖  ស្លាប់ ១៤នាក់ របួសច្រើនជាង ២០០នាក់


 


៣, ទីតាំង ៖ អាកាសយានដ្ឋានអន្តរជាតិ Domodedovo ទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី
ថ្ងៃវាយប្រហារ ៖ ២២ មករា ២០១១
ស្លាប់ និងរបួស ៖  ស្លាប់ ៣៧នាក់ របួស ១៧០នាក់ 

 


៤, ទីតាំង ៖ អាកាសយានដ្ឋានអន្តរជាតិ Jinnah ទីក្រុង Karachi ប្រទេស ប៉ាគីស្ថាន
ថ្ងៃវាយប្រហារ ៖ ៨ មិថុនា ឆ្នាំ ២០១៤ 
ស្លាប់ និងរបួស ៖  ២៦នាក់ស្លាប់ របួស ១៨នាក់ 

 



៥, ទីតាំង ៖ អាកាសយានដ្ឋានអន្តរជាតិ Kandahar ប្រទេស អាហ្វហ្គានីស្ថាន 
ថ្ងៃវាយប្រហារ ៖ ៨ ធ្នូ ឆ្នាំ ២០១៥ 
ស្លាប់ និងរបួស ៖ ស្លាប់ច្រើនជាង ៥០នាក់ របួស ៣៥នាក់ 

 



៦, ទីតាំង ៖ អាកាសយានដ្ឋានអន្តរជាតិ Aden Adde ទីក្រុង Mogadishu ប្រទេស ស៊ូមាលី
ថ្ងៃវាយប្រហារ ៖ ១៧ កញ្ញា ឆ្នាំ ២០០៩
ស្លាប់ និងរបួស ៖  ស្លាប់ ២១នាក់ របួស ៤០នាក់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: US China Hong Kong Pentagon Int news Hot news