ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំកំពូលថ្មី នៃក្រុមអាល់កៃដា នៅក្នុងប្រទេស យេម៉ែន បានអំពាវនាវ អោយមានការវាយប្រហារ សងសឹក សហរដ្ឋអាមេរិក អំឡុង ការ ថ្លែង សុន្ទរកថា ជាលើកដំបូង ឬរបស់ខ្លួន បន្ទាប់ពី ចូលកាន់ អំណាច នេះបើយោងតាម សេចក្តី រាយការណ៍ ពីក្រុមឃ្លាំមើល សហរដ្ឋអាមេរិក SITE អំឡុងថ្ងៃព្រហស្បត្តិ៍ កន្លងទៅ បន្ទាប់ពីដកស្រង់សម្តី ចេញពីអាថ៍សម្លេង នៃក្រុម អាល់កៃដា ។
ឈ្មោះជា Qassim al-Raymi ទទួលបានឈ្មោះថ្មី Nasser al-Wuhayshi ស្របពេលទទួលបាន តំ ណែងថ្មី តែងតាំងជាមេដឹកនាំយោធា នៃក្រុមឧទ្ទាម អាល់ កៃដា នៅឧបទ្វីបអារ៉ាប់ the Arabian Peninsula (AQAP) បន្ទាប់ពី អតីតមេដឹកនាំអាល់កៃដា Wuhayshi ត្រូវបានសម្លាប់អំឡុងខែមុន នាភាគខាងត្បូង ឆៀង ខាង កើតប្រទេស យេម៉ែន ក្រោយ មាន ការវាយប្រហារ តាមអាកាស ដោយយន្តហោះ គ្មានមនុស្សបើក ពី សហរដ្ឋអាមេរិក។
អំឡុងថ្លែងសុន្ទរកថា Raymi ធ្លាប់លើកសរសើរ អតីត មេដឹកនាំ អាល់កៃដា Wuhayshi ខណៈ សន្យា នឹងមានការតាំងចិត្ត សងសឹក ជូនចំពោះ អតីតមេដឹកនាំ អាល់កៃដា រូបនេះដោយអំពាវ នាវវាយប្រហារ សងសឹក សហរដ្ឋអាមេរិក ។ " អ្នកទាំងអស់គ្នា ចូរប្រមូលផ្តុំគ្នាជាធ្លុងមួយ និង តម្រង់អាវុធព្រមគ្នា ទៅលើគោលដៅសត្រូវតែមួយ" ក្រុមឃ្លាំមើល សហ រដ្ឋអាមេរិក SITE បាន ដកស្រង់សម្តី Raymi អំឡុងថ្លែង សុន្ទរកថា ដល់ ក្រុមម៉ូស្លឹម តាមរយៈអាថ៍វីដេអូ មានរយៈពេល ១៤ នាទី និង ៩ វិនាទី ។
" ព្រះគាំទ្រដល់ពួកយើង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសត្រូវ មិនត្រឹមតែ វាយ លុកដល់ លំនៅ ស្ថានពួកគេតែប៉ុណ្ណោះទេ ប៉ុន្តែ ជាការកោតសរសើរ និង ព្រះគុណនៃព្រះ អ្នកទាំងអស់គ្នា ត្រូវតែ លូកអោយដល់បេះដូងនៃសត្រូវ" នេះបើយោងតាមការលើកឡើង ពីសំណាក់មេដឹកនាំថ្មីនៃក្រុម អាល់កៃដា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA