នៅក្នុងស្ថានភាពនៃការផលិតប្រេងឥន្ទនៈនៅអាមេរិកខាងជើង និងតំបន់ផ្សេងៗក្នុងពិភព
លោកកំពុងងើបឡើងវិញ ការរក្សាអោយតម្លៃប្រេងស្ថិតនៅក្នុងកម្រិតសមស្របមួយនឹងនាំ
មកនូវផលប្រយោជន៍ច្រើនដល់ពិភពលោក។
ការផលិតប្រេងឥន្ទនៈនៅអាមេរិក និងកាណាដាបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិន
ធ្លាប់មានពីមុនមក ខណៈដែល Saudi Arabia អាចផលិតបាន ១២,៥លានធុងក្នុងមួយថ្ងៃ
ជាកម្រិតឯតទគ្គកម្មមួយរបស់ប្រទេសនេះ។ ទោះជាយ៉ាងនេះក្ដីតម្លៃប្រេងនៅតែឡើង
ខ្ពស់ដដែល។
ដើម្បីដោះស្រាយចំពោះបញ្ហាខ្វះខាត និងតម្លៃរបស់ប្រេងក្នុងទីផ្សារ អាមេរិក និងអ៊ឺរ៉ុប
កំពុងពិចារណាទៅលើដំណោះស្រាយមិនធម្មតា និងមិនចាំបាច់មួយ នោះគឺប្រើប្រាស់
ប្រេងពីឃ្លាំងផ្ទុកប្រេងយុទ្ធសាស្ដ្ររបស់ខ្លួន។
លោក Naimi រដ្ឋមន្ដ្រីក្រសួងប្រេងរបស់អារ៉ាប់បានបង្ហាញពីការអស់សង្ឃឹមរបស់ខ្លួននៅ
លើទំព័រ Financial Times ថា ខ្លួនមិនអាចបញ្ចុះតម្លៃប្រេងបាន បើទោះជាមានប្រភពផ្គត់
ផ្គង់ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្ដែគេបានដឹងថា គន្លឹះខំសាន់សម្រាប់ដោះស្រាយបញ្ហា
នេះគឺនៅតែស្ថិតនៅលើប្រទេសនេះដដែល។
ប្រេងសាំងនៅគ្រប់ទិសទីមានតម្លៃខ្ពស់
នៅលើទំព័រសារព័ត៌មាន លោក Naimi បាននិយាយថា Saudi Arabia ត្រៀមខ្លួនក្នុងការ
បង្កើនការផលិតប្រេងរបស់ខ្លួនឡើងដល់ ១២,៥លានធុងក្នុងមួយថ្ងៃ ខណៈដែលឃ្លាំង
ផ្ទុកប្រេងរបស់ប្រទេសនេះនៅបរទេសអស់កន្លែងដាក់។ នេះអាចបំពេញការខ្វះខាតទាំង
ស្រុង ខណៈដែលប្រភពប្រេងពីអ៊ីរ៉ង់ត្រូវបាត់ខ្លួនពីទីផ្សារ។
ប៉ុន្ដែហេតុអ្វីបានជាតម្លៃប្រេងនៅតែឡើងខ្ពស់?
ជាការងាយយល់ ព្រោះថា Saudi Arabia កំពុងមានបំណងមិនប្រើប្រាស់សក្ដានុពល
ទីផ្សាររបស់ខ្លួន។ លទ្ធផលនេះក៏ដូចទៅនឹងព្រឹតិការណ៍កាលពីមុនឆ្នាំ ១៩៨៥ ដែលទីផ្សារ
និងប្រាក់ចំណូលរបស់ Saudi Arabia ត្រូវធ្លាក់ចុះដោយសារតែគោលនយោបាយរបស់
OPEC។ ក្នុងបណ្ដាឆ្នាំមុនអំឡុងពេលនោះ ផលិតផលប្រេងរបស់ Saudi Arabia បានធ្លាក់
ពី ១០,៣លានធុង មកនៅត្រឹម ៣,៦លានធុងក្នុងមួយថ្ងៃសម្រាប់ការខិតខំការពារតម្លៃ
ដែល OPEC បានកំណត់។ តាំងពីពេលនោះមក ប្រទេសនេះលែងអនុវត្តទៅតាមការ
កំណត់បែបនេះរបស់ OPEC ហើយងាកមកសម្រេចចិត្តទៅតាមតម្លៃទីផ្សារ។
ជាក់ស្ដែង Saudi Arabia មិនអនុញ្ញាតអោយប្រទេសផ្សេងទិញ លក់ប្រេងរបស់ខ្លួន ឬលក់
ប្រេងដែលមិនមានការកំណត់អំពីការលក់មកវិញ។ ប្រទេសនេះនឹងលក់អោយតែប្រទេស
ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ដូចជាបណ្ដាប្រទេសចម្រាញ់ប្រេងជាដើម។ ប្រការនេះ
មានន័យថា ប្រភពប្រេងគឺមានជាស្រេច ប៉ុន្ដែនឹងមិនលក់ចេញនោះទេ ប្រសិនប្រទេស
ចម្រាញ់ប្រេងនានាមិនមានតម្រូវការ។ និយាយជារួម Saudi Arabia ប្រៀបដូចជាធនាគារ
កណ្ដាលរបស់ពិភពលោក។
ប្រសិន Saudi Arabia អនុញ្ញាតអោយប្រទេសនានាទិញប្រេងមិនទាន់ចម្រាញ់របស់ខ្លួន
ដើម្បីអោយប្រទេសទាំងនោះអាចលក់ចេញទៅអោយភាគីមួយទៀត នោះប្រភពផ្គត់ផ្គង់
ដ៏ច្រើនរបស់ប្រទេសនេះនឹងអាចបញ្ចុះតម្លៃដោយឯកឯង។
តាមការពិត ប្រទេស Saudi Arabia ពុំមានលទ្ធភាពក្នុងការគ្រប់គ្រងតម្លៃប្រេងនោះទេ
ប៉ុន្ដែវាគ្រាន់តែជាផលប៉ះពាល់តែប៉ុណ្ណោះ។
នៅក្នុងស្ថានភាពនៃការផលិតប្រេងឥន្ទនៈនៅអាមេរិកខាងជើង និងតំបន់ផ្សេងៗក្នុងពិភព
លោកកំពុងងើបឡើងវិញ ការរក្សាអោយតម្លៃប្រេងអោយស្ថិតនៅក្នុងកម្រិតសមស្រប
មួយនឹងនាំមកនូវផលប្រយោជន៍ច្រើនដល់ពិភពលោក។
គោលដៅរបស់ Saudi Arabia គឺធ្វើអោយតម្លៃនៅត្រឹមប្រហែល ១០០ដុល្លារក្នុងមួយធុង
នេះក៏ជាតម្លៃមួយដែលមានប្រយោជន៍ដល់ប្រទេសឧស្សហកម្ម។
Saudi Arabia គួរតែក្លាយជាអ្នកសម្រេចលើតម្លៃ គឺមិនមែនចេះតែធ្វើតាមតម្លៃទីផ្សារនោះ
ទេ។ តម្លៃប្រេងក៏គួរតែត្រូវបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ G-20 និងកិច្ចប្រជុំអន្ដរជាតិ
ផ្សេងៗទៀត។
ការជួយអោយ Saudi Arabia បានក្លាយជាប្រទេសកំពូលបំផុតក្នុងការផ្គត់ផ្គង់ប្រេងគឺជា
ប្រការល្អមួយសម្រាប់អាមេរិក និងពិភពលោក ហើយវាក៏ជាកត្តាមួយបង្កការលំបាកដល់
ក្រុង Tehran។
កត្តាតម្លៃប្រេង ១០០ដុល្លារក្នុងមួយធុង ការលើក Saudi Arabia អោយក្លាយជាប្រទេស
ផ្គត់ផ្គង់ប្រេងធំជាងគេដើម្បីទប់ទល់នឹងអ៊ីរ៉ង់ជាដើម គឺជាប្រយោជន៍ធំមួយរបស់អាមេរិក
និងសម្ព័ន្ធមិត្ត រួមនឹងប្រទេសឧស្សហកម្មមួយចំនួន ដូច្នេះតម្លៃប្រេងពិតជាពិបាកក្នុងការ
បញ្ចុះតម្លៃ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing