CamNews

ទូរស័ព្ទ 

iPhone 6 អេក្រង់ 4.7 inch នឹងមានតម្លៃ ជាង ១០០០ ដុល្លារ

នេះនឹងជាតម្លៃលក់ សម្រាប់កំណែ 64GB របស់ iPhone 6 ជាតម្លៃមួយដែលត្រូវគេវាយតម្លៃថា
ខ្ពស់ពេក ធៀបនឹងតម្លៃ iPhone 5S នាពេលបច្ចុប្បន្ន។

របាយការណ៍មួយពីប្រទេសចិន បានទទួលស្គាល់ថា ម៉ូដែលស្មាតហ្វូនបន្ទាប់របស់ Apple នឹង
ត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ១៩ កញ្ញា។ iPhone 6 កំណែ 4.7 inch នឹងក្លាយជាចំនុចកណ្ដាល
នៃព្រឹត្តិការណ៍ក្នុងខែកញ្ញា ចំណែកថ្ងៃបង្ហាញខ្លួនរបស់ iPhone 5.5 inch វិញ នៅតែជារឿង
អាថ៌កំបាំង។

ទន្ទឹមនឹងព័ត៌មានស្ដីអំពីថ្ងៃចេញលក់របស់ម៉ូដែល iPhone ថ្មី តម្លៃរបស់វា ក៏ត្រូវបានគេប្រកាស
ឱ្យដឹង។ ប្រភពព័ត៌មាន ឱ្យដឹងថា iPhone 6 អេក្រង់ 4.7 inch នឹងមានតម្លៃ ៨៥០ ដុល្លារអាមេរិក
សម្រាប់កំណែ 32GB ខណៈដែលកំណែ 64GB នឹងមានតម្លៃប្រហែល ១០០៨ ដុល្លារអាមេរិក
(នៅប្រទេសចិន)។ ធៀបនឹងតម្លៃរបស់ iPhone 5S នៅលើទីផ្សារអន្ដរជាតិ តម្លៃរបស់ iPhone 6
ខ្ពស់ជាងច្រើន ដូច្នេះ អ្នកប្រើប្រាស់សង្ឃឹមថា តម្លៃរបស់ iPhone 6 នឹងទាបជាងនេះ នៅពេល
វាត្រូវបានដាក់លក់ទូទាំងពិភពលោក។

បច្ចុប្បន្ន ដៃគូធំបំផុតចំនួន ២ របស់ Apple ដែលទទួលភារកិច្ចផលិត iPhone 6 គឺ Foxconn និង
Pegatron កំពុងតែបង្កើនផលិតភាព និងបរិមាណជាអតិបរមា ដើម្បីឱ្យទាន់ពេលវេលា និងការ
លក់ចេញរបស់ស្មាតហ្វូននេះ។ ដូច្នេះ iPhone 6 បង្ហាញខ្លួនត្រូវតាមកាលកំណត់ ឬក៏អត់នោះ
វាអាស្រ័យទៅលើក្រុមហ៊ុន  Foxconn និង Pegatron ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: iPhone 6 850 USD price