នៅថ្ងៃទី ១៧ កក្កដា ខាងមុខនេះ ក្រុមហ៊ុន Verizon នឹងចាប់ផ្ដើមចែកចាយស្មាតហ្វូន LG G3
ហើយអ្នកក៏អាចបញ្ជាទិញជាមុន ចាប់ពីថ្ងៃនេះ។
ក្រុមហ៊ុនអ៊ីនធឺរណិត Verizon បានប្រកាសជាផ្លូវការនូវតម្លៃរបស់កំពូលស្មាតហ្វូន LG G3 ក៏
ដូចជាព័ត៌មានទាក់ទិននឹងផលិតផលនេះ នៅតាមបណ្ដាញរបស់ខ្លួន។ ទូរស័ព្ទឆ្លាតវៃប្រណិត
LG G3 នឹងបង្ហាញវត្តមានរបស់ខ្លួន ចាប់ពីថ្ងៃទី ១៧ កក្កដា នៅតាមបណ្ដាហាងលក់រាយ
របស់ក្រុមហ៊ុន Verizon ។ Verizon បានចាប់ផ្ដើមទទួលការបញ្ជាទិញជាមុននូវស្មាតហ្វូន LG
G3 ប៉ុន្ដែចំនួន មានកំណត់។
តម្លៃរបស់ស្មាតវហ្វូន LG G3 ត្រូវបានក្រុមហ៊ុន Verizon លក់ក្នុងតម្លៃត្រឹមតែ ៩៩,៩៩ ដុល្លារ
អាមេរិកប៉ុណ្ណោះ ដោយមានភ្ជាប់ជាមួយនឹងកិច្ចសន្យាប្រើប្រាស់សេវាកម្មអ៊ីនធឺរណិត Verizon
ក្នុងរយៈពេល ២ឆ្នាំ។ នេះគឺជាតម្លៃថោកបំផុត ធៀបនឹងការដាក់លក់ របស់ក្រុមហ៊ុន AT&T
និង Sprint ដែលលក់ក្នុងតម្លៃ ១៩៩,៩៩ដុល្លារ។
ក្រៅពីបណ្ដាក្រុមហ៊ុនខាងលើ អ្នកក៏អាចបញ្ជាទិញជាមុន តាមរយៈ Best Buy ឬ Amazon
ផងដែរ។ ប្រសិនជា អ្នកចង់បាន LG G3 ជាមួយនឹងនាឡេកាឆ្លាតវៃ LG G Watch នោះ អ្នក
នឹងត្រូវចំណាយ ២២៩,៩ដុល្លារ។
យោងតាមព័ត៌មានពីក្រុមហ៊ុន Verizon ឱ្យដឹងថា ស្មាតហ្វូន LG G3 មានពណ៌ចំនួន ២ សម្រាប់
ជ្រើសរើស គឺពណ៌ខ្មៅលោហធាតុ និងពណ៌.ស ។ អ្នកអាចជ្រើសរើស LG G3 មួយ ក្នុងចំណោម
២ពណ៌ខាងលើ នៅថ្ងៃទី ១៧ កក្កដាខាងមុខនេះ ដោយក្រុមហ៊ុន Verizon នឹងចាប់ផ្ដើមចែក
ចាយស្មាតហ្វូន LG G3 ហើយអ្នកក៏អាចបញ្ជាទិញជាមុន ចាប់ពីថ្ងៃនេះផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nextpowerup/tech