CamNews

ព័ត៌មានអន្តរជាតិ 

បាន គីមូន ជូបទុក្ខធំ ព្រោះការសម្រេចចិត្ត ដ៏ឈឺចាប់ ពាក់ព័ន្ធនឹង បញ្ជីស្បែកខ្មៅ

ព័ត៌មានអន្តរជាតិ ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បាន សារផាពថាការសម្រេចចិត្តរបស់លោក ទៅលើការលុបចោល ការដឹកនាំកងកម្លាំងចម្រុះដោយប្រ ទេសអារ៉ាប់នៅក្នុងប្រទេសយេម៉ែន ពីបញ្ជីស្បែកខ្មៅនោះគឺធ្វើឡើងបន្ទាប់ពីមានការគម្រាមគំហែង ពីបណ្តាប្រទេសដែលជាសមាជិក ។ យ៉ាងណាក៏ដោយចុះ ក្រុមអង្គការឃ្លាំមើល សិទ្ធមនុស្ស បាន ទទូចឲ្យលោក បាន គីមុន កែប្រែការសម្រេចចិត្ត របស់ខ្លួន ដែលលោកតែងតែមានភាពស្ទាក់ស្ទើរ ប៉ុន្តែអាចធ្វើទៅបាន ក្រោយពីមានការគម្រាម។ 


លោក បាន គីមូន គូសបញ្ជាក់ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះឲ្យដឹងថា ពាក់ព័ន្ធនឹងការសម្រេចចិត្ត  លុបចោល បណ្តាោះអាសន្ន ការដឹកនាំកងកម្លាំងចម្រុះដោយប្រ ទេសអារ៉ាប់នៅក្នុងប្រទេស យេ ម៉ែន ពីបញ្ជីស្បែកខ្មៅនោះ គឺជាការសម្រេចចិត្តដ៏ឈឺចាប់និងពិបាកបំផុតដែលលោកធ្លាប់ជូបប្រទះ ខណៈជាផ្នត់គំនិតជាក់លាក់មួយដែលអាចឲ្យកុមាររាប់លាននាក់ អាចនឹងទទួលរងនូវការឈឺចាប់ កាន់តែខ្លាំងឡើង  លោក បាន គូសបញ្ជាក់ដល់សារព័ត៌មានឲ្យដឹងថា ក្មេងៗប្រឈមនឹងហានិភ័យ រួចទៅហើយ នៅប៉ាឡេស្ទីន សូដង់ខាងត្បូង ស៊ីរី យេម៉ែន ដូច្នេះ តាមតំបន់មួយចំនួនផ្សេងៗទៀត អាចនឹងធ្លាក់ចូលភាពអស់សង្ឃឹម៕

- អាន ៖ លោក បាន គីមូន ទូរស័ព្ទដោយផ្ទាល់មកលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដោយបានសម្តែងក្តីព្រួយបារម្ភបញ្ហាមួយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: ban ki moon UN Int news United Nation Hot news