CamNews

តារា 

នាង Mew Nittha សារភាពថា ខ្លួនពិតជាទៅ​ ជាមួយនិងបុរសម្នាក់នោះមែន

ថៃ ៖ ក្រោយពីតារាសម្តែងថៃ នាង Mew Nittha ប្រកាសថារូបនាងនៅលីវ ក៏មានមនុស្សប្រុសជាច្រើន តាមញ៉ែរនាង ហើយនៅក្នុងនោះសុទ្ធតែជាបុរសសង្ហា រួមទាំងលោក Hi so phok ផងដែរ ។ 

កាលពីពេលថ្មីៗនេះ ស្រាប់តែលេចលឺដំណឹងថា តួស្រីក្នុងរឿង "One day" ទៅទទួលទានអាហារជាមួយនិងលោក Hi so phok ប៉ុន្តែនាង Mew Nittha សារភាពថា ខ្លួនពិតជាទៅ​ ជាមួយនិងបុរសម្នាក់នោះមែន ប៉ុន្តែមិនមែនទៅតែ ២ នាក់នោះទេ មិត្តភក្តិរបស់នាងក៏បានចូលរួមជាមួយខ្លួនដែរ ។ 

ប្រភពដដែលបានបញ្ជាក់ទៀតថា សម្រាប់ទំនាក់ទំនងរបស់នាងនិងលោក Hi so phok គឺគ្រាន់តែមិត្តធម្មតានោះទេ ព្រោះពួកគេមិនបានជួបគ្នាញឹកញយឡើយ ។ 

តារាស្រីស្នាមញញឹមស្រស់រូបនេះ ក៏បញ្ជាក់ទៀតថា ពេលនេះនាងគឺពិតជាមិនទាន់មានអ្នកណានៅក្នុងនោះឡើយទេ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Ter Chantavith Mew Nittha