CamNews

រថយន្ត 

ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ជាមួយ Audi A3 Cabriole ជំនាន់ក្រោយ ប្រើសមាសភាពរូបរាងកាន់តែ ប្លែក

យានយន្ដ៖ នៅមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយ ទេអំពីម៉ូដែល Audi A3 Cabriole ជំនាន់ក្រោយ ប្រើសមាសភាពរូបរាងប្លែក ខុសពីជំនាន់មុន ពោលការរចនាម៉ូតរបស់រថយន្ដគឺ បន្ថែម​នូវ​ភាពទាក់ទាញ ជាមួយចំនួនកៅអី រហូតដល់ទៅ ៨កៅអី និង​ទ្វាររហូតដល់ទៅ ចំនួន ៦។ 

យោងតាមទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន ផលិតរថយន្ដ Audi​ ប្រចាំនៅប្រទេសអាល្លឺម៉ង់បានលាតត្រដាង​ពីផលិតផល ស៊េរី​ថ្មីនៃម៉ូដែល Audi A3 Cabriole ជាមួយនឹងគម្រោងដ៏អស្ចារ្យ នៃទំហំរូបរាងរថយន្ដ ដែល​មានភាពវែង អបជាមួយ នឹងទ្វារចំនួន ៦ នឹងកៅអីចំនួន ៨ ដែលអាចមានសមត្ថភាពផ្ទុកបានមនុស្សជាមធ្យមគឺ ៨នាក់ សមល្មម។ ទន្ទឹមនឹងការបង្ហាញខ្លួននាពេលនេះ ប្រិយមិត្ដនឹងមិនចាប់អារម្មណ៍ នោះឡើយ ពីប្រភេទរថយន្ដកន្លងមក ដែលប្រើសមាសភាពប្លែកបែបនេះ ប៉ុន្ដែយោងតាមការអះអាង របស់គេ​ទំព័រគេក៏ប្រទះឃើញក្រុមហ៊ុន រថយន្ដប្រណិតមួយផងដែរ ដែលផលិត រថយន្ដបែបនេះ គឺ ក្រុមហ៊ុន ​Mercedes ជាមួយម៉ូដែល Mercedes-Benz E-Class Limo ស៊េរីឆ្នាំ ២០១០ ក្រៅពីនេះ គឺមិនសូវបាន​ជួបប្រទះនោះទេ។ ទស្សនារូបភាពខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Audi A3 Cabriolet