(ប៊ែឡាំង)៖ ក្រុមជម្រើសជាតិដែលមានឈ្មោះលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងខាងមុខ បានបង្ហាញឯកសណ្ឋានថ្មីរបស់ពួកគេរៀងៗខ្លួន ទាំងឈុតត្រៀមលេងក្នុងមិត្តភាពអន្តរជាតិ ដ៏ខ្លីខាងមុខផងដែរ ។
សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា អង់គ្លេសបានប្រើឯកសណ្ឋានពណ៌ក្រហម សម្រាប់ការប្រកួតក្រៅដីរបស់ពួកគេ ពេលជួបក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ក្នុងមិត្តភាពអន្តរជាតិនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខ មុនប្រើឈុតពណ៌ស ពេលទទួលស្វាគមន៍ក្រុមភ្ញៀវទឹកក្រូចហូឡង់នៅកីឡដ្ឋាន Wembley នៅ៣ថ្ងៃបន្ទាប់ ។
ក្រុមខ្លាំងអង់គ្លេស ហូឡង់ អេស្ប៉ាញ អ៊ីតាលី និងម្ចាស់ផ្ទះបារាំង សុទ្ធតែនៅពូលបែកគ្នាក្នុងវគ្គ២៤ក្រុមនៃ Euro 2016 ហើយក៏រំពឹងថានឹងបានធ្វើដំណើរមកដល់វគ្គ១៦ក្រុមដូចៗគ្នាផងដែរ ដ្បិត២ក្រុមត្រូវបានជ្រើសរើសចេញពីពូល ៕
អង់គ្លេស
អាល្លឺម៉ង់
អ៊ីតាលី
បារាំង
ប៊ែលហ្ស៊ិក
ស៊ុយអែត (Sweden)
អូទ្រីស
អៀរឡង់ខាងជើង
ស្វីស (Switzerland)
សាធារណរដ្ឋឆេក
ស្លូវ៉ាគី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី