CamNews

ព័ត៌មានអន្តរជាតិ 

IS សម្លាប់កាត់ក្បាល សន្តិសុខ ៨​នាក់ ចាប់ជម្រិត កម្មករ ៩ នាក់ ពេលឆ្មក់ចូល រោងចក្រផលិតប្រេង

ព័ត៌មានអន្តរជាតិ ៖ វិនាទី ដែលក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS រាយការណ៍ថាខ្លួនបានសម្លាប់កាត់ក្បាល​ឆ្មាំសន្តិសុខ ៨ នាក់នោះ ក្រុមបះបោរមួយក្រុមនេះ បានលើក  ឡើង ទន្ទឹមនឹងគ្នាថា ខ្លួនបានចាប់ជម្រិត បុគ្គលិកបរទេស មកពីរោងចក្រប្រេង បាន ៩ នាក់ នៅក្នុងការវាយឆ្មក់ នៅក្នុងប្រទេស លីប៊ី ។

មន្រ្តីប្រទេស អូទ្រីស អោយដឹងថា កម្មករបរទេស ទាំង ៩   នាក់ នោះ រួមមាន ៤ នាក់ជនជាតិ ហ្វីលីពីន ម្នាក់ជនជាតិអូទ្រីស ម្នាក់ជនជាតិ បង់ក្លាដេស ម្នាក់ជនជាតិ Czechនិងម្នាក់ចុងក្រោយជនជាតិហ្គាណា


បន្ថែមពីលើនេះ ប្រភពពីក្រសួងការបរទេស ទីក្រុង Vienna   អោយ  ដឹងថា ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដែលធ្លាប់ត្រូវបានគេស្គាល់ឈ្មោះច្បាស់ថា IS នោះ   បាន ធ្វើ  កា រវាយប្រហារ ទៅលើតំបន់រុករក ប្រេង al-Ghani ។ អ្នកនាំពាក្យ តំណាងអោយយោធា លីប៊ី   អោយ  ដឹងថា តំបន់រុករកប្រេងខាងលើ មានរយៈ ចម្ងាយប្រមាណ ៧០០ គ.ម ភាគខាងត្បូងឆៀងខាងកើត    ក្រុង  Tripoli ខណៈការវាយប្រហារខាងលើ នេះបានកើតឡើង កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ ។

អ្នកនាំពាក្យដដែលបន្តអោយដឹងថា បុគ្គលិកប្រេងម្នាក់ បានស្លាប់ ដោយ   សារតែគាំងបេះដូង នៅពេល ដែលបានឃើញ ការកាប់សម្លាប់ ដោយកាត់ផ្តាច់ក្បាលនៅនឹងមុខ ។ របាយ ការណ៍ បន្ថែមអោយដឹងថា ក្រុមបុគ្គលិកជាជនបរទេសទាំងនោះ បម្រើ ការ  អោយក្រុមហ៊ុនប្រេងមានឈ្មោះថា Value Added Oil - field Services (VAOS) មានទីតាំងនៅតំបន់រុករកប្រេងខាងលើផ្ទាល់តែម្តង។


ដោយឡែក ក្រុមហ៊ុនប្រេង VAOS អោយដឹងថា ខ្លូនពិតជាមិនបានដឹង​ថាតើក្រុមសកម្មប្រយុទ្ធមួយណា ជាអ្នកវាយប្រហារអោយពិតប្រាកដនោះទេ ហើយក៏មិនបានដឹងថា ពួកគេនឹងនាំបុគ្គលិករបស់ខ្លួនទៅទី ណាអោយប្រាកដនោះដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Libyan