យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Volkswagen របស់ប្រទេសអាល្លឺម៉ង បានប្រកាសថា លោក Matthias Müller ដែលជាប្រធានផ្នែករថយន្ដ ម៉ូដែល Porsche នឹងឡើងគ្រងដំណែងជា CEO របស់ខ្លួន បន្ទាប់ពីលោក Martin Winterkorn បានចុះចេញពីតំណែង កាលពីថ្ងៃពុធ កន្លងទៅ។
ប្រភពព័ត៌មានបន្ដទៀតថា លោក Matthias Müller គឺជាជនដែល មានសមត្ថភាព នឹងត្រូវបានគេរំពឹងទុកថា នឹងអាចគ្រងតំណែង ពីលោក Martin Winterkorn បានល្អ ។ ប៉ុន្ដែទោះជាយ៉ាងណា រូបលោក នៅតែបន្ដគ្រប់គ្រងជាប្រធាន Porsche ដដែល ដរាបណា លោក Martin Winterkorn នឹងត្រូវបានគេរកឃើញកំហុសពិតប្រាកដ ។ លោក Martin Winterkorn វ័យ ៦២ ឆ្នាំជនជាតិ អាល្លឺម៉ង់ បានកំពុងតែអង្គុយលើកៅអីយ៉ាងក្ដៅគគុកជាមួយរឿងអាស្រូវ ក្នុងមុខតំណែងនៃការគ្រប់គ្រង ហើយពេលនេះ ក្រុមហ៊ុន ក៏កំពុងតែព្យាយាមដោះស្រាយឲ្យលឿនបំផុត ថាតើកំហុសនេះ ពិតជាកើតឡើង តាំងតែពីអតីតកាល មុនពេលគាត់ចូលមកកាន់តំណែងមែននោះ។
លោក Martin Winterkorn បានចេញសេចក្ដីថ្លែងការណ៍ថា កំហុសគ្រប់យ៉ាងបានកើតមានតាំងតែពីរូបលោកមិនទាន់ចូលកាន់តំណែងមកម្ល៉េះ ហើយអះអាងដូច្នេះ មិនមានបំណងថា គាត់ចង់ដោះដៃពីកំហុសនោះទេ ដោយឡែកគាត់សុខចិត្ដទទួលខុសត្រូវនឹងកំហុសដែលបានកើតឡើង ទោះបី គាត់មិនបានដឹងក៏ដោយ ។
ប៉ុន្ដែទោះជាយ៉ាងណា លោក Matthias Müller ពិតជាមានសង្ឃឹមយ៉ាងមុតមាំ ថានឹងក្លាយជា CEO បន្ទាប់ លោក Martin Winterkorn ហើយគាត់ថែមទាំងប្ដេជ្ញាថា នឹង កែប្រែទម្រង់មុខមាត់ថ្មីដល់ក្រុម ឲ្យកាន់តែមានការរីកចម្រើន ខ្លាំងជាងមុនថ្វេរដង ។
គូសបញ្ចាក់ផងដែរថា ក្រុមហ៊ុន មេផលិតរថយន្ដប្រទេស អាល្លឺម៉ង់ Volkswagen បានត្រូវគេរកឃើញថា មិនបាន បំពាក់ ប្រព័ន្ធបច្ចេកវិទ្យា បំបែកសារធាតុឧស្ម័នពុល ដែលចេញមកពីប្រភេទរថយន្ដ ប្រើប្រាស់ម៉ាស៊ូត ខណៈដែលរាប់ម៉ឺនគ្រឿងក្នុងទឹកដីអាមេរិក ត្រូវបានគេរកឃើញ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .carscoops.