CamNews

ព័ត៌មានអន្តរជាតិ 

Alibaba ចំណាយ ១,២៥​ពាន់​លាន​ដុល្លារ ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ចិន

(​ចិន​)៖ ក្រុមហ៊ុន Alibaba Group Holding Ltd បាន​យល់ព្រម​ចំណាយ ១,២៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងការ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​តាម​អន​ឡាញ​នៅក្នុង​ ប្រទេស​ចិន Ele.me ដែល​បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ចិន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​។​

​ជាមួយនឹង​ទឹកប្រាក់ ១,២៥​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ Alibaba នឹង​ទទួលបាន ២៧,៧​ភាគរយ​នៃ​ហ៊ុន​របស់ Ele.me ដោយ​បាន​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​។​

Ele.me ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជុន​អាហារ ដែល​មាន​សេវាកម្ម​ល្អ ដោយ​បច្ចុប្បន្ន​នៅ​តាម​រថយន្ត​តាក់ស៊ី ភោជនីយដ្ឋាន និង​នៅលើ​ស្មា​ត​ហ្វូន គឺ​សុទ្ធតែ​មាន Ele.me app ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុង​ការបញ្ជា​ទិញ​អាហារ​៕​

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jack Ma Alibaba