ក្រៅពីការប្រកួត រវាងក្រុម France និង Nigeria បានបញ្ចប់ទៅ ក៏នៅមានគូមួយទៀត ផងដែរគឺ Germany ប៉ះជាមួយនិង Algeria នៅកីឡាដ្ឋាន Estadio Beira-Rio មានអ្នកចូលទស្សនា ៤៣០៦៣ នាក់ ។
ចាប់ផ្តើម ក្នុងតង់ទី ១ Germany ដែលជាក្រុមខ្លាំង ជាយូរណាស់មកហើយនោះ បានគ្របដណ្តប់ លើការគ្រប់គ្រង បាល់ប្រមាណ ៦៨% ឯណោះ ទៅលើក្រុម Algeria ។ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយ Germany មិនអាចធ្វើអ្វីក្រុម Algeria បានឡើយរហូតដល់ ចប់តង់ទី ២ ឯណោះហើយចូល ដល់នាទីបន្ថែម ១៥ នាទី ២ ដង ។ មកដល់ម៉ោងបន្ថែមភ្លាម នៅនាទីទី ៩២ Schuerrle ស៊ុតមួយ គ្រាប់មុនអោយ Germany ។ លទ្ធផលក៏រក្សា រហូតដល់ចុងតង់ តែកីឡាករ Ozil ថែម មួយគ្រាប់ ទៀតតែ Djabou ក៏សងមួយគ្រាប់ដែរ តែវាមិនគ្រប់គ្រាន់ឡើយ សរាប់ក្រុម Nigeria ។ Germany ឈ្នះ Nigeria ក្នុងលទ្ធផល ២ ទល់ ១ ៕
ដោយ ៖ លីលី
ប្រភព ៖ livescore