កាលពីពេលកន្លងទៅនេះ កំពូលតារាសំដែង Brad Pitt បានប្រើប្រាស់ទំព័រសង្គមរបស់ Sina
Weibo និយាយថា គាត់នឹងមកកាន់ប្រទេសចិន ប្រការនេះបានទាក់ទាញចំណាប់អារម្មណ៍
យ៉ាងច្រើនពីសំណាក់អ្នកលេងអ៊ីនធើរណែត។
កាលពីថ្ងៃទី ៧មករា គណនីមួយនៅលើទំព័រ Sina Weibo ដែលត្រូវបានទទួលស្គាល់ថា ជា
របស់កំពូលតារាសំដែង Brad Pitt មានចុះផ្សាយថា ៖ "នេះជាការពិត ខ្ញុំកំពុងមកកាន់ប្រទេស
ចិន"។ ឃ្លានេះត្រូវបានគេចែករំលែកដល់ទៅជាង ៣១,០០០លើក និងមានការបញ្ចេញយោបល់
ជាង ១៤,០០០លើក។ គណនីរបស់តារារូបនេះ បានទាក់ទាញអ្នកចុះឈ្មោះ តាមដាន ជាង
១០០,០០០ នាក់។
ប៉ុន្ដែ មកដល់ព្រឹកថ្ងៃទី ៨ មករា ឃ្លាដែលត្រូវបានសរសេរលើទំព័ររបស់ Brad Pitt ត្រូវបានគេ
លុបចោល។ យ៉ាងនេះក្ដី ចំនួននៃការចុះឈ្មោះតាមដាន នៅតែកើនឡើង។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា អ្នកណាជាអ្នកលុបឃ្លាខាងលើនោះទេ។ សូមបញ្ជាក់ថា
ក្រុមអ្នកត្រួតពិនិត្យរបស់ចិន នៅតែបន្ដការលុបចោលនូវយោបល់នានា ឬគណនីទាំងមូល ប្រសិន
គេរកឃើញថា មានខ្លឹមសារ "មិនល្អ"។ រដ្ឋាភិបាលចិន បានបញ្ជាឱ្យ Sina Weibo និងក្រុមហ៊ុន
អ៊ីនធើរណែតដទៃទៀត អនុវត្តប្រការខាងលើ មិនដូច្នេះ ពួកគេនឹងត្រូវពិន័យ ឬបិទទ្វារទំព័ររបស់
ពួកគេតែម្ដង។
មកដល់ពេលនេះ គេនៅមិនទាន់បានឃើញ អ្នកគ្រប់គ្រងរបស់ Brad Pitt បញ្ចេញប្រតិកម្មពីបញ្ហា
នេះនៅឡើយ៕
ដោយ ៖ សីហា
ប្រភព ៖ zing