យានយន្ដ៖ ក្នុងសង្គមយុវជនសម័យទំនើបបច្ចុប្បន្ន កំពុងតែបង្ហាញពីស្ដាយដ៏ទាន់សម័យរបស់ខ្លួន ជាមួយ ម៉ូដែល ក្រុមហ៊ុន Honda គឺ Honda MSX ដែលជាប្រភេទម៉ូតូ តូចមានរាងហាប់ ស្រស់សង្ហា រូបរាងស្ថិតក្នុងលំដាប់ស្ដងដាម៉ូតូធំ ។ ស្របគ្នានឹងភាពពេញនិយមផង ចំណែក្រុមហ៊ុន Kawasaki វិញ ក៏ចង់បង្ហាញពីស្នាដៃរបស់ខ្លួន ស៊េរីថ្មីគឺ Kawasaki Z 125 សមាសភាព រូបរាង ស្រស់សង្ហា ការលីបមិនចាញ់ MSX នោះទេ។
ប្រសិនជាយើងពិនិត្យមើល រូបរាង និងការច្នៃប្រឌិតម៉ូដ ម៉ូដែលមួយនេះ ពិតជាប្រើទម្រង់កាត់ ច្រើនម៉ូដែល គឺ បំពង់ស៊ីម៉ាំង កាត់ទៅរក ម៉ូដែល Duke ក្បាលមុខមានលក្ខណៈស្រដៀង FZ និងទម្រង់រូបរាងកាត់ទៅ រកម៉ូដែល MSX ។
ចំណែកសមាសភាពម៉ាស៊ីនវិញ ម៉ូដែលនេះគឺ ប្រើកម្លាំង ១២៥ សេសេ ប្រភេទម៉ាស៊ីន អំព្រីយ៉ា ប្រើហ្វាំងប្រេង មុខក្រោយ និងភ្លើងខាងមុខប្រអំពូល LED ស្រាប់តែម្ដង ។ សម្រាប់តម្លៃនៅប្រទេសថៃគឺ ម៉ូដែលមួយនេះ មានតម្លៃ ២១១១ ដុល្លារ ។