ព័ត៌មានកីឡា៖ ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់របស់ អាមេរិក (USADA) បានថ្លែងកាលពីថ្ងៃពុធ ទាក់ទិនទៅនឹង ទង្វើររបស់ Floyd Maweather ក្រោយពីត្រូវ សារព័ត៌មាន SB Nation ចុះផ្សាយថា បានចាក់បញ្ចូលសារធាតុ IV ដើម្បីជំនួយកម្លាំងមុនពេល ប្រកួតជាមួយ ប៉ាក់គីអៅ ចំនួន ៦ ម៉ោងមុន។
កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មាន SB Nation បានចុះផ្សាយជាសារធារណៈ ទាក់ទងទៅនឹង ការចាក់បញ្ចូលសារធាតុ IV ខណៈដែលស្ថិតក្រោមការឃ្លាំមើល និងអនុញ្ញាតដោយ USADA ប៉ុន្ដែត្រូវបានហាមឃាត់ទាំងស្រុងពីភ្នាក់ងារ WADA ទៅលើទង្វើរបែបនេះ ។ Floyd បានចាក់បញ្ចូល សារធាតុ ជំនួយ ដែលផ្សំជាមួយ សារធាតុវិតាមីន និង អំបិល មុនពេលចូលរួមប្រកួតជាមួយ ប៉ាក់គីអៅ ហើយសារធាតុអស់ទាំងនេះ ត្រូវបានហាមឃាត់ជាដាច់ខាត ពី WADA មុនពេលប្រកួត។
USADA បានបកស្រាយអំពីស្ថានភាព ដែលឈានទៅដល់ការសម្រេចចិត្ដ ចាក់បញ្ចូលសារធាតុទាំងអស់នោះថា កាលពីមួយថ្ងៃមុនការប្រកួតចាប់ផ្ដើម សមាជិកក្រុមការ USADA មា្នក់បាន ទៅកាន់ ផ្ទះរបស់ Floyd ដើម្បីទៅប្រមូល យកគំរូតាងទឹកនោមរបស់ Floyd ប៉ុន្ដែខណៈពេលនេាះ Floyd បានជួបប្រទះនឹងភាពខ្សោះជាតិទឹក ដោយមិនអាច ផលិតទឹកនោមបានទេ ។ ក្រោយមកទៀត ភ្នាក់ងារគ្រូពេទ្យម្នាក់ត្រូវបាន កោះហៅទៅកាន់ផ្ទះ Floyd ជាបន្ទាន់ ដោយសម្រេចផ្ដល់ការចាក់ IV ទៅកាន់ Floyd ដើម្បីសម្រេចបាន គំរូតាងទឹកនោម យកមកពិនិត្យ តែក្នុងខណៈក៏មាន សមាជិកក្រុមការងារ USADA នៅ ជាមួយដែរ។ បន្ថែមពីលើនេះទៅទៀត Floyd ក៏បានបំពេញ សំណុំវេជ្ជបញ្ជា ហើយក៏ប្រគល់ក្រោយពេលប្រកួត។ ហើយសំណុំឯកសារ វេជ្ជបញ្ជានីមួយៗ មិនត្រូវបាន ស្នើសុំពី គណៈកម្មការកីឡាអត្ដពលិក (NSAC) ប្រចាំ Navada នោះដែរ តាំងពីមុនពេលប្រកួត ។ តាមពិតទៅវាគឺជារឿងមួយសារមញ្ញបំផុត ចំពោះកីឡាករទាំងអស់ ដែលប្រកួតនៅក្នុងទីក្រុង Nevada។
ស្របគ្នានោះផងដែរ កាលពីថ្ងៃប្រកួត ចុងក្រោយ រវាង Floyd នឹង Berto លោក Bob Bennett អគ្គនាយកប្រតិបត្ដិរបស់ NSAC បានថ្លែងផងដែរទាក់ទងនឹង បញ្ហានេះថា Floyd មិនបានប្រព្រឹត្ដខុសអ្វីនោះទេ ហើយ NSAC ក៏មិនចាប់អារម្មណ៍នឹងរឿង ការចាក់ IV នឹងផ្នែកផ្សេងដែលបានកើតឡើងនោះដែរ ។ ហើយម្យ៉ាងវិញទៀត Floyd ក៏មិនបានធ្វើខុស ហ៊ានចាក់សារថ្នាំដែលស្ថិតក្នុងការហាមឃាត់ WADA។
គូសបញ្ជាក់ផងដែរថា សម្រាប់ការបកស្រាយបង្ហាញ កន្លងមក គឺមានផលប៉ះពាល់ធ្ងន់ធ្ងរ ថ្វីត្បិតតែសារធាតុមិនមែនជាគោលដៅសំខាន់ ប៉ុន្ដែបរិមាណរបស់ សារធាតុ អាចអាចហេតុដ៏អាក្រក់ សម្រាប់លទ្ធផល នៅពេលធ្វើតេស្ដ រកសារធាតុផ្សេងទៀត ព្រោះវាងបិទបាំង សារធាតុបង្កប់ ដោយមិនអាចមើលដឹង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingjunkie