(អាមេរិក)៖ Selena Gomez តារាចម្រៀងអាមេរិកវ័យ២៤ឆ្នាំដែលជាអតីតគូស្នេហ៍របស់តារាប្រុស Justin Bieber ពេលនេះកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលលេចឮដំណឹងថា តារាស្រីរូបនេះនឹងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទិញ រថយន្តស្ព័រដ៏ប្រណីតមួយគ្រឿងជូនជាកាដូថ្ងៃកំណើតដល់មិត្តប្រុសThe Weeknd នៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ។
ប្រភពព័ត៌មានឲ្យដឹងថា Selena Gomez អាចនឹងចង់បញ្ជាក់ពីស្នេហាដ៏ជ្រាលជ្រៅរបស់នាងចំពោះគូស្នេហ៍វ័យ២៦ឆ្នាំរូបនេះដោយហ៊ានចំណាយប្រាក់យ៉ាងច្រើនទិញរថយន្តដ៏មានតម្លៃជូនគេដែលរថយន្តស្ព័រនោះត្រូវបានប៉ានប្រមាណតម្លៃប្រហែល ២.៦លានដុល្លារ ប៉ុន្តែបើនាងជ្រើសរើសយក Aston វាមានតម្លៃ $287,000 ប៉ុន្តែទោះជាយ៉ាងណា វាគ្រាន់តែស្ថិតក្នុងផែនការរបស់Selena ចង់ធ្វើឲ្យគូស្នេហ៍ភ្ញាក់ផ្អើលហើយយើងក៏មិនដឹងថានាងនឹងសម្រេច ទិញរថយន្តដ៏ថ្លៃបែបនេះមែនឬយ៉ាងណាឡើយ។
Selena និង The Weeknd ត្រូវបានមហាជនផ្តោតការចាប់អារម្មណ៍ពីទំនាក់ទំនងរបស់អ្នកទាំងពីរបន្ទាប់ពីពួកគេណាត់ជួបគ្នាកាលពីថ្ងៃទី១០ ខែមករា កន្លងទៅហើយបង្ហាញពីភាពសិចស៊ីខ្លាំងកំឡុងពេលរាត្រីនៅ Santa Monica ហើយគេនឹងរង់ចាំមើលថា Selena នឹងជូនកាដូដ៏ពិសេសបែបណាចំពោះគូស្នេហ៍នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង