(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារ John Terry បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ១ឆ្នាំទៀតជាមួយក្លឹបតោខៀវ Chelsea ក្រោយពេលកិច្ចសន្យាចាស់ អស់សុពលភាពនៅបំណាច់រដូវកាលនេះ ។
សារព័ត៌មាន BBC បានផ្សាយថា ប្រធានក្រុមដែលមានវ័យ ៣៥ឆ្នាំរូបនេះបានចូលលេងឲ្យក្លឹប Chelsea តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ តែធ្លាប់បានប្រកាសចាកចេញពីក្លឹបលេងនៅ Premier League ម្តងមកហើយកាលពីខែមីនា ឆ្នាំ២០១៦ តែអ្វីត្រូវបានផ្លាស់ប្តូរវិញ ។
កីឡាករអង់គ្លេស John Terry បានថ្លែងថា «អ្នករាល់គ្នាដឹង ថាខ្ញុំនឹងធ្វើដំណើរជាមួយ Chelsea បន្តទៀត ហើយខ្ញុំក៏កំពុងទន្ទឹងរង់ចាំសម្រាប់គ្រូបង្វឹកថ្មីផងដែរ ដែលនឹងត្រូវទទួលជោគជ័យជាមួយគ្នាក្នុងថ្ងៃណាមួយមិនខាន» ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង