CamNews

យានយន្ត 

ក្រុមហ៊ុន Toyota យល់ព្រមភ្ជាប់មិត្ដភាពជាមួយ Mazda លើកំណែទម្រង់ចែករំលែក របកគំហើញបច្ចេកវិទ្យាថ្មីៗ

យានយន្ដ៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រ carscoops បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដធំៗពីរ នៅប្រទេសជប៉ុន បានប្រកាសប្រាប់ពីកិច្ចសហប្រតិបត្ដិការណ៍គ្នាជាដៃគូរ ដើម្បីចែករំលែក នូវរបកគំហើញថ្មីនៃបច្ចេកវិទ្យា ដើម្បីបន្ថែមលើផលិតផលឲ្យកាន់តែប្រសើរ ។ 

ក្រុមហ៊ុនផលិតរថយន្ដ Toyota និង Mazda បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្ដិការណ៍រវាងភាពជាដៃគូរគ្នា ដោយការចែករំលែកនូវរបកគំហើញថ្មីៗនៃបច្ចេកវិទ្យាដែលបានរកឃើញ។ ទន្ទឹមគ្នានោះផងដែរ​ក្រុមហ៊ុន Toyota ក៏ធ្លាប់ផ្ដល់ឲ្យសមាសភាពបច្ចេកវិទ្យាដ៏ទំនើបបំផុត គឺប្រព័ន្ធហាប្រ៊ីត លើទម្រង់​​ម៉ូដែល​ ​Mazda3 Axela Hybrid ។ ហើយក្រៅពីនោះទៅផងដែរ ក្រុមហ៊ុនក៏នឹងផ្ដល់ឲ្យនូវរបកគំហើញថ្មីមួយ​ទៀត ដល់ក្រុមហ៊ុន Mazda គឺបច្ចេកវិទ្យារថយន្ដប្រើប្រព័ន្ធអ៊ីដ្រូសែន ដែល ក្រុមហ៊ុនទើបតែសម្រេចបានដំបូងបង្អស់​នូវម៉ូដែល toyota Mirai ដែលជាប្រភេទរថយន្ដប្រើ​ ប្រព័ន្ធអ៊ីដ្រូសែន ។ 

យោងតាមសម្ដីរបស់​លោក Akio Toyoda ដែលជានាយកក្រុមហ៊ុន តូយូតា បានមានប្រសាសន៍ថា គាត់ពិតជាសប្បាយចិត្ដនឹងកិច្ចសហប្រតិបត្ដិការណ៍នេះ ណាស់ ហើយគាត់សង្ឃឹមថា ថ្ងៃអនាគតទៅមុខ ដំណើរការវិវត្ដរថយន្ដទំនើបកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងៗ។ 

ដោយ៖ អឿ អ៊ុយ


Tags: vehicle Toyota Mazda