CamNews

កីឡា 

Chelsea គ្រងតំណែងជើងឯក Europa បន្ទាប់ពីយកឈ្នះ Benfica (មានវីដេអូ)

កាលពីយប់មិញ ម៉ោង ១និង៤៥នាទី នៅកីឡាដ្ឋាន Amsterdam Arena បានបើកទ្វារស្វាគមន៍
ការប្រកួត Europa League វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Chelsea ជាមួយ Benfica ។



ក្នុងតង់ទី ១ ក្រុមទាំងពីរ បានលេងយុទ្ធសាស្រ្តស្ទាបស្ទង់គ្នា លាយឡំជាមួយការសំរុកខ្លះដែល
តែមិនអាច ធ្វើអោយក្រុមណាមួយមានប្រៀបលើក្រុមណាមួយនោះទេ រហូតដល់ចប់តង់ទី ១
ក្នុងពិន្ទុគ្រាប់បាល់ ០ ទល់ ០ ។

តង់ទី ២ ចាប់ផ្តើមក្រុមទាំងពីរ ក៏ប្តូរយុទ្ធសាស្រ្តចាប់ផ្តើ់មវាយសម្រុកគ្នាទៅវិញទៅមក ដោយ
Chelsea ជាអ្នកមានប្រៀបជាង ។ ចូលមកដល់នាទី ទី ៦០ កីឡាករ Torres ស៊ុតបានមួយគ្រាប់
នាំមុខមុន បន្តមកទៀតក្នុងនាទី ទី ៦៨ ក្រុម Benfica តាមបានស្មើវិញ ក្នុងនាទី ទី ៦៨ ដោយ
កីឡាករ Cardozo តែ Chelsea ក៏ខំប្រឹងសំរុកសារជាថ្មីម្តងទៀត ដែលធ្វើបានដោយកីឡាករខ្សែ
ប្រយុទ្ធ Ivanovic ក្នុងម៉ោងបន្ថែមនាទីទី ៩៣ ធ្វើអោយ Chelsea ឈ្នះលើក្រុម Benfica ក្នុងពិន្ទុ
គ្រាប់បាល់ ២-១ គ្រងតំណែងជើងឯក Europa League ២០១៣ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: chelsea benfica europa