CamNews

រថយន្ត 

អ្នកជំនាញកែច្នៃ ជនជាតិអារ៉ាប់ ប្រើប្រាក់កាក់ពន្លឺផ្លេកៗ រាប់ពាន់ ស្រោបលើ រថយន្តទំនើបថ្មី

ក្រុមហ៊ុនកែច្នៃរថយន្ត ប្រចាំទីក្រុងឌូប៊ៃ បានដាក់ឈ្មោះរថយន្តមួយថា “ឡានកាក់ (Cars Coin) ”
ដែលបង្ហាញខ្លួន ជាមួយការចនាប្លែកភ្នែក ជាលើក ដំបូងគ្មានពីរ។  ពួកគេបានស្រោប រូបរាង
ឡាន នៅក្នុងប្រាក់កាក់មានចំនួន ជាង១០ពាន់កាក់ និងកាក់សម័យ បុរាណជាច្រើន ដើម្បី ឲ្យ
រថយន្តនេះ មើលទៅមានពន្លឺភ្លឺផ្លេក ដូចរថយន្តស្រោប ដោយពេជ្រអ៊ីងចឹងដែរ។

វាមិនមែនជារឿង ងាយស្រួលនោះទេ ក្នុងការធ្វើឲ្យឡាន របស់អ្នកមានលក្ខណៈ ស្តង់ដារ ប្រចាំ
ចក្រភពអារ៉ាប់រួមនោះ។ បើសិនជាអ្នកបើកបរ រថយន្តទំនើបបំផុត ចុងក្រោយបង្អស់ម៉ាក Ferrari,
Lamborghini ឬក៏ Porsche  អ្នកប្រហែលគ្មាន អ្វីអស្ចារ្យនោះទេ វាគ្រាន់តែជាប្រភេទរថយន្ត ដែល
គេចតឈរចោល នៅលើផ្លូវនៃទីក្រុងឌូប៊ៃ និង អាប៊ូ ដាប៊ៃ រាប់ពាន់គ្រឿង ប៉ុណ្ណោះ។   

ការស្រោបមាសនៅលើ រថយន្តរបស់អ្នកគឺជាជម្រើសមួយ ដែលធ្វើឲ្យរថយន្តរបស់ អ្នកមើលទៅ
អស្ចារ្យ ប៉ុន្តែការធ្វើបែបនេះ មានច្រើនមកហើយ នៅក្នុងប្រទេសនេះ។ សំណាងដែរ ដែលក្រុម អ្នក
កែច្នៃរថយន្តមួយ បានបញ្ចេញគំនិត ជាមួយវិធីសាស្ត្រថ្មី មួយ ដើម្បីធ្វើឲ្យរថយន្ត មើលទៅកាន់តែ
មាន តម្លៃបំផុតតែមួយគត់។

រូបភាពរថយន្តដែលគេ ច្នៃប្រឌិតរួចនេះគឺជា រថយន្តម៉ាក Range Rover2013 ដែលស្រោប ដោយ
ប្រាក់កាក់ Dirham បុរាណ មិនតិចជាង ៥៧៤១២កាក់នោះទេ។ វិចិត្រករ ធ្វើឡាន Cars Coin នេះ
បានចំណាយពេលជាច្រើន សប្តាហ៍យកប្រាក់កាក់ មកស្រោបលើរថយន្តមួយ និង បានដាក់កាក់
ម្តងមួយៗ ដោយដៃនៅលើរូបរាង ឡានទាំងស្រុងតែម្តង។  

យោងតាមប្រភព័ត៌មាន ជាច្រើនបានឲ្យដឹងថា ការបំពាក់ប្រាក់កាក់ស្រោបលើឡាននេះបាន បន្ថែម
ទំងន់រហូតដល់ ១៧០គីឡូក្រាម នៅលើរថយន្តទំនើបមួយនេះ។ ការបំពាក់ប្រាក់កាក់នៅលើរថយន្ត
នោះ នឹងគ្មានអ្នកណាមួយ អាចលួចបាននោះទេ ព្រោះវាប្រើប្រាក់កាក់បុរាណ គ្មានអ្នកណាចាយ
ទៀតនោះទេ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: range rover gold vehicle